Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្ថែមកងទាហាននៅទូទាំងរដ្ឋប្រឆាំងនឹងរលកនៃការតវ៉ាប្រដាប់អាវុធ

បានផុស

នៅ

កងទាហានរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកត្រូវបានពង្រឹងបន្ថែមទៀតប្រឆាំងនឹងរលកនៃការតវ៉ាប្រដាប់អាវុធដែលអាចកើតមានដោយអ្នកគាំទ្រលោក Trump បន្ទាប់ពី FBI បានព្រមានថា ក្រុមប្រដាប់អាវុធកំពុងរៀបចំវាយប្រហារមកលើពួកគេ ។

កុបកម្មនៅវិមានកាពីតូលកាលពីដើមខែនេះបានជំរុញឲ្យអ្នកនយោបាយព្រមានពីភាពជ្រុលនិយមនៃក្រុមស្តាំនិយម និងភេរវកម្មនៅទូទាំងប្រទេស ។ នៅពេលដែលអ្នកកាសែត និងអ្នកសម្របសម្រួលសេរីនិយាយអំពីភាពចាំបាច់នៃការបោសសម្អាតទស្សនវិជ្ជានយោបាយ ឬគោលគំនិតដឹកនាំរបស់លោក Trump ដែលគេស្គាល់ថា “Trumpism” ពិធីឡើងកាន់តំណែងរបស់លោក Joe Biden នៅថ្ងៃពុធខាងមុខនឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅពីក្រោយសន្តិសុខដែលមិនធ្លាប់មានពីមុនមករួមទាំងឆ្មាំជាតិ ២០,០០០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយគណនីជាច្រើនរបស់លោក Trump ត្រូវបានដកចេញពីបណ្ដាញសង្គមអ៊ីនធឺណិត អ្នកគាំទ្ររបស់លោកដែលបានសម្រុកចូលវិមានកាពីតូលប្រឈមនឹងការកាត់ទោសយ៉ាងធ្ងន់ធ្ងរ ហើយឆ្មាំជាតិខ្លួនឯងកំពុងប្រយុទ្ធជាមួយនឹងអ្នកស្មោះត្រង់របស់លោក Trump ខណៈ FBI បានព្រមានដល់រដ្ឋាភិបាលថ្នាក់រដ្ឋថា ក្រុមប្រដាប់អាវុធនៃអ្នកគាំទ្រ Trump កំពុងត្រៀមការបះបោរលើច្បាប់នានានៅក្នុងរដ្ឋទាំង ៥០ ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។

រដ្ឋនានានៅទូទាំងប្រទេសបានការពារសន្តិសុខរបស់ពួកគេ នៅពេលដែលអ្នកជំនាញប្រឆាំងនឹងភាពជ្រុលនិយមបានបង្កើតការគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយ ។ រហូតមកដល់រសៀលថ្ងៃអាទិត្យវាច្បាស់ណាស់ថាទាំង FBI និងប្រព័ន្ធផ្សព្វផ្សាយបានបដិសេធការបំផ្លើសនេះ ឬថាកងទ័ព Trump កំពុងឈរនៅពីក្រោយរឿងនេះ ។

ក្រុមបាតុករប្រដាប់អាវុធបានបង្ហាញមុខនៅខាងក្រៅសភារបស់រដ្ឋ Ohio នៅក្នុងទីក្រុង Columbus ប៉ុន្តែពួកគេត្រូវបានប៉ូលីសចាប់ខ្លួន ។ អ្នកតំណាងដ៏ធំនៃក្រុមនេះហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនា “Boogaloo” ជាចលនាកងជីវពលថ្មីដែលប្រឆាំងរដ្ឋភិបាល ហើយបានប្រាប់អ្នកយកព័ត៌មានថាពួកគេមិននៅទីនោះក្នុងនាមគាំទ្រ Donald Trump ទេ ប៉ុន្តែសម្រាប់សេរីភាពបុគ្គលទាំងអស់គ្នា ។

ហេតុការណ៍ស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Oregon និងនៅរដ្ឋ Michigan ជាកន្លែងដែលក្រុមអ្នកតវ៉ាប្រហែល ២៤ នាក់បានប្រមូលផ្ដុំគ្នានៅឯវិមានកាពីតូលក្នុងទីក្រុង Lansing នៅពេលថ្ងៃត្រង់ ។ ប៉ុន្តែមិនមានការរាយការណ៍អំពីអំពើហិង្សានោះទេ ហើយបន្ទាប់មកពួកគេបានចាកចេញនៅរយៈពេលមួយម៉ោងក្រោយមក ។

ចំណែកនៅរដ្ឋ Georgia មានតែក្រុមអ្នកតវ៉ាប្រដាប់អាវុធ ២ នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួននៅឯវិមានកាពីតូលក្នុងទីក្រុង Atlanta ។ នៅរដ្ឋ Florida ទីភ្នាក់ងារ FBI បានចាប់ខ្លួន “ពួកឆ្វេងនិយម” ម្នាក់ពីបទប៉ុនប៉ងប្រមូលបក្ខពួកដើម្បីវាយប្រហារការតវ៉ាគាំទ្រលោក Trump នៅក្រុង Tallahassee កាលពីថ្ងៃអាទិត្យ ។ ទោះជាយ៉ាងណាមិនមានការចាប់ខ្លួនណាមួយ ឬការតវ៉ាកើតឡើងឡើយ ។

ទន្ទឹមនោះប្រធានាធិបតី Trump បានអំពាវនាវម្តងហើយម្តងទៀតដល់អ្នកគាំទ្ររបស់គាត់ឲ្យចៀសវាងអំពើហិង្សាចាប់តាំងពីកុបកម្មនៅវិមានកាពីតូល ។ ទោះបីជាពិធីឡើងកាន់តំណែងរបស់លោក Biden ប្រព្រឹត្តទៅដោយសន្តិវិធីក៏ដោយក៏សន្តិសុខនៅវិមានសភាអាមេរកនៅតែបង្កើនការប្រុងជើងការខ្ពស់ ។ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីអភិបាលក្រុងលោកស្រី Muriel Bowser បានប្រកាសកាលពីសប្តាហ៍មុនថា ការដាក់របងការពារសន្តិសុខ និងការដាក់ពង្រាយកងទ័ពនៅជុំវិញវិមានកាពីតូលអាមេរិកអាចជារឿងធម្មតាថ្មីមួយទៀត បន្ទាប់ពីថ្ងៃឡើងកាន់តំណែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រដ្ឋទាំង៥០របស់អាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះបាតុកម្មហិង្សាប្រដាប់អាវុធ

ចុចអាន ៖ តើតារាល្បីៗអាមេរិករូបណាខ្លះនឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Biden?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម