Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនគ្រូអាគមឥណ្ឌូណេស៊ី ពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់

បានផុស

នៅ

ប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនបុរសម្នាក់ជាគ្រូអាគមប្រចាំភូមិមួយកន្លែងពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់ព្រោះគេរកឃើញសាកសពកប់ក្នុងសួនរបស់គាត់ ។ លោក Slamet Tohari អាយុ ៤៥ ឆ្នាំសារភាពថាពិតជាបានកប់សាកសពជនរងគ្រោះរាប់សិបនាក់នៅលើដីកម្មសិទ្ធិរបស់ខ្លួនមែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ គាត់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនលើអតិថិជននៅ Banjarnegara នៃ Central Java ទៀតផង ។ ប៉ូលិសប្រាប់ថា Tohari សន្យាជួយឲ្យអតិថិជនមានបាន ប៉ុន្តែគ្មានប្រសិទ្ធភាពទើបអតិថិជនទារប្រាក់វិញហើយគាត់ក៏បំពុលពួកគេទៅ ។

បុរសខាងលើត្រូវបានចាប់ខ្លួន​ បន្ទាប់ពីកូនប្រុសជនរងគ្រោះប្ដឹងប៉ូលិសថាផ្ទះគ្រូអាគមនេះជាកន្លែងចុងក្រោយដែលឪពុកផ្ដល់ដំណឹងតាម WhatsApp កាលពីថ្ងៃទី២៤ ខែមីនា ។ ដោយសារករណីខាងលើ អាជ្ញាធរក៏ចុះទៅស្រាវជ្រាវនៅផ្ទះ Tohari ក្នុងភូមិ Desa Balun ស្រុក Wanayasa  កាលពីថ្ងៃច័ន្ទនិងប្រទះឃើញសាកសពជាច្រើនដែលកប់ក្នុងសួនគ្រូអាគមនោះ ខណៈផ្នូរខ្លះមានសពពីរបីកប់រួមគ្នាជាមួយទឹកសុទ្ធមួយដបគ្រប់ផ្នូរយ៉ាងចម្លែក ។ 

ប៉ូលិសបន្ថែមទៀតថា ជនរងគ្រោះទាំងអស់មានអាយុចាប់ពី ២៥ ទៅ ៥០ ឆ្នាំ ហើយសពខ្លះត្រូវបានកប់ជាងកន្លះឆ្នាំមកហើយ ប៉ុន្តែសពនីមួយៗមិនមានសញ្ញានៃការប្រើអំពើហិង្សាទេ។ ជាក់ស្ដែងគ្រូអាគម Tohari ធ្លាប់ជាគុកម្ដងកាលពីឆ្នាំ ២០១៩ ដោយសារការចរាចរណ៍លុយក្លែងក្លាយ ចំណែកបទចោទប្រកាន់បច្ចុប្បន្នបណ្ដាលឲ្យគាត់ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតមិនងាយនឹងរួចខ្លួនឡើយ ។ 

គេជឿជាក់ថាលោកតា Slamet បានចាប់ផ្ដើមសម្លាប់មនុស្សតាំងពីឆ្នាំ ២០២០ មកម្ល៉េះដោយបញ្ឆោតជនរងគ្រោះចូលផ្ទះសម្រាប់ធ្វើពិធី ហើយឲ្យពួកគេផឹកល្បាយប៉ូតាស្យូម cyanide និងថ្នាំ sedative ដែលបណ្ដាលឲ្យពុលស្លាប់ ។

យ៉ាងណាគ្រូបោក Tohari នៅតែអះអាងថាបង្ករឿងដ៏ធំទាំងអស់ម្នាក់ឯងគត់ ទោះបីប៉ូលិសបានឃាត់ខ្លួន​ជន​សមគំនិត​ម្នាក់​ដែល​កំពុង​ផ្សព្វផ្សាយ​សេវា​គុណ​លុយ​តាមរយៈការប្រើអាគមក្នុង​បណ្តាញ​សង្គមអនឡាញហើយក្ដី ៕

ប្រភព ៖ BBC

ចុចអាន ៖ លោកយាយសិង្ហបុរីម្នាក់ ទម្លាយល្បិចជនខិលខូច ធ្លាប់ឆបោកប្រាក់ខ្លួនអស់រាប់ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម