KPT+
លោកយាយសិង្ហបុរីម្នាក់ ទម្លាយល្បិចជនខិលខូច ធ្លាប់ឆបោកប្រាក់ខ្លួនអស់រាប់ម៉ឺនដុល្លារ
ប្រទេសសិង្ហបុរី ៖ លោកយាយ លីម (ឈ្មោះមិនពិត) អាយុ ៧០ ឆ្នាំទៅហើយត្រូវបន្តធ្វើការជាអ្នកអនាម័យនៅការិយាល័យមិនឈប់ បន្ទាប់ពីជនខិលខូចឆរបោកប្រាក់សន្សំអស់ ៤ ម៉ឺនដុល្លារ កាលពីខែមេសា ឆ្នាំ២០២១ ។

លោកយាយបានឲ្យដឹងថា ជនខិលខូចបន្លំខ្លួនជាមន្ត្រីមកពីការិយាល័យសន្តិសុខសាធារណៈក្រុងប៉េកាំង ហើយប្រាប់គាត់ថាគណនីលោកយាយត្រូវបានលួច និងប្រើដើម្បីបង្កើតគណនីធនាគារនៅប្រទេសចិនសម្រាប់ការលាងលុយ ដូច្នេះពួកគេត្រូវការការសហការពីអ្នកស្រី លីម ជាចាំបាច់ ។
បន្ទាប់ពីអ្នកស្រីប្រាប់អាស័យដ្ឋានទៅដល់ជនខិលខូច មួយសន្ទុះក្រោយមកមានមនុស្សស្រីម្នាក់វ័យប្រហែល ២០ ឆ្នាំទៅរកគាត់និងទាមទារប្រាក់ ៤ ម៉ឺនដុល្លារសម្រាប់ដោះស្រាយរឿងក្ដី ។
ចាប់តាំងពីពេលលោកយាយដឹងខ្លួនមក គាត់មិនអាចទាក់ទងទៅរកជនខិលខូចបានទេ សូម្បីតែរឿងក្ដីដែលគាត់ប្ដឹងប៉ូលិសក៏ត្រូវបិទសំណុំរឿងដោយគ្មានសំណងដែរ ដូច្នេះហើយគាត់ចាំបាច់ត្រូវបន្តការងារយ៉ាងហោចណាស់ពីរឆ្នាំទៀតទើបអាចចូលនិវត្តន៍បាន ។

ចុងក្រោយលោកយាយបន្ថែមទៀតថា “អាយុកាន់តែចាស់ ខ្ញុំកាន់តែឆាប់ហត់ និងបេះដូងកាន់តែខ្សោយ ដរាបណាខ្ញុំអាចធ្វើការចិញ្ចឹមខ្លួនឯងបានខ្ញុំនឹងបន្តធ្វើ” ជុំវិញបញ្ហានេះ កូនៗរបស់គាត់នៅមិនទាន់ដឹងនៅឡើយទេព្រោះលោកយាយខ្លាចនាំទុក្ខ និងសម្ពាធដល់ពួកគេជាពិសេសតែម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីបច្ចេកទេសរបស់អ្នកបោកប្រាស់តាមបណ្តាញអ៊ីនធឺណិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


