ព័ត៌មានអន្ដរជាតិ
ជប៉ុន ផ្ដល់គ្រឿងចក្រធុនធ្ងន់ឲ្យ អ៊ុយក្រែន ដើម្បីបោសសម្អាតកម្ទេចកម្ទីពីសង្គ្រាមជាមួយ រុស្ស៊ី
ជប៉ុនបានផ្តល់គ្រឿងចក្រធុនធ្ងន់ចំនួន ៧ គ្រឿងដល់អ៊ុយក្រែន ដើម្បីជួយបោសសម្អាតកម្ទេចកម្ទីអគារដែលត្រូវបានបំផ្លាញក្នុងសង្គ្រាមជាមួយរុស្ស៊ី ។

ពិធីប្រគល់នេះធ្វើឡើងកាលពីថ្ងៃអង្គារក្នុងទីក្រុង Irpin ជិតរដ្ឋធានីកៀវ ដែលមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែនលោក Matsuda Kuninori រួមជាមួយអ្នកតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ ។
លោកឯកអគ្គរដ្ឋទូត Matsuda និយាយថា ប្រទេសជប៉ុនផ្តល់ការគាំទ្រទាំងនេះដល់អ៊ុយក្រែន ដោយសារតែធ្លាប់មានបទពិសោធន៍របស់ខ្លួនក្នុងការស្តាររចនាសម្ព័ន្ធឡើងវិញពីគ្រោះមហន្តរាយដូចជា ការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ ជាដើម ហើយលោកក៏បានបង្ហាញក្តីសង្ឃឹមចំពោះការកសាងប្រទេសអ៊ុយក្រែនឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។

ស្របពេលជាមួយគ្នានេះ ជប៉ុនក៏គ្រោងនឹងផ្តល់គ្រឿងចក្រធុនធ្ងន់ចំនួន ១០ គ្រឿងបន្ថែមទៀតដល់ទីក្រុង Irpin និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន រួមទាំងតំបន់ភាគខាងត្បូងនៃទីក្រុង Kherson ផងដែរ ប៉ុន្តែទោះបីជាស្ថិតនៅក្នុងក្រុមប្រទេស G7 ក៏ដោយ តែជប៉ុនមិនទាន់បានបញ្ជូនជំនួយសព្វាវុធដល់អ៊ុយក្រែននៅឡើយទេ ។
គួរបញ្ជាក់ថា ទីក្រុង Irpin ដែលនៅក្បែរក្រុងកៀវ ស្ថិតក្នុងចំណោមតំបន់ដែលហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញដោយការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អាល្លឺម៉ង់ ខ្ចីដៃ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


