Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ខ្ចីដៃ អ៊ុយក្រែន ធ្វើសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងប៊ែរឡាំងលោក Sergey Nechaev បានអះអាងថា ប្រទេសអាល្លឺម៉ង់កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបានខ្ចីដៃអ៊ុយក្រែនធ្វើសង្គ្រាមប្រូកស៊ីដើម្បីបំផ្លាញយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ ។

លោក Sergey Nechaev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងប៊ែរឡាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយកាសែត Izvestia, លោក Nechaev បាននិយាយថា អាល្លឺម៉ង់នឹងផ្តល់យន្តហោះចម្បាំងដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយក៏កំពុងផ្គត់ផ្គង់ជំនួយបែបនេះឥតឈប់ឈរផងដែរ បើទោះបីជាអធិការបតីលោក Olaf Scholz បាននិយាយម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះថា មិនមានគម្រោងធ្វើដូច្នេះក៏ដោយ ។

អ្នកការទូតរូបនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលអាល្លឺម៉ង់បានឆ្លងកាត់ ‘បន្ទាត់ក្រហម’ ជាយូរយារណាស់មកហើយ ដើម្បីបំផ្លាញយុទ្ធសាស្ត្ររបស់រុស្ស៊ី ជាពិសេសគឺការផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ កាំភ្លើងយន្ត ជើងទម្របាញ់រ៉ុកកែត និងកាំភ្លើងការពារដែនអាកាសជាដើម ។

រដ្ឋាភិបាល​អាល្លឺម៉ង់​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ធំ​បំផុត​របស់​អ៊ុយក្រែន​ក្នុង​សហភាព​អឺរ៉ុប ​អំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានចំណាយប្រាក់ចំនួន ២.២ ពាន់លានដុល្លារលើជំនួយយោធាដល់ទីក្រុងកៀវកាលពីឆ្នាំមុន ហើយក៏នឹងផ្ដល់ប្រាក់បន្ថែមចំនួន ២.៤ ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២៣ ខណៈនៅឆ្នាំនេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានសន្យារួចហើយថា នឹងផ្គត់ផ្គង់រថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ចំនួន ១៨ គ្រឿង និងរថពាសដែកធុន Marder ចំនួន ៤០ គ្រឿងដល់ទីក្រុងកៀវ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ី​បាន​បដិសេធ​ជា​យូរ​មក​ហើយ​នូវ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​ ពីសំណាក់​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេង​ទៀត ដោយ​អះអាង​ថា ទង្វើបែបនេះគឺដើម្បីពន្យារការប្រយុទ្ធ ជាពិសេសនឹងធ្វើឲ្យបណ្ដាប្រទេសលោកខាងលិចទាំងនេះក្លាយជាភាគីជម្លោះជាមួយរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រកាសគ្រប់គ្រងទីក្រុង Bakhmut បាន ៨០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម