ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ចង់កែប្រែជីវភាពរស់នៅរបស់ពលរដ្ឋ កូរ៉េខាងជើង ឲ្យទំនើប និងស៊ីវិល័យជាងមុន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញគោលបំណងក្នុងការកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង ដែលជះឥទ្ធិពលដោយជំងឺរាតត្បាតកូវីដ ១៩ និងកត្តាផ្សេងៗទៀតជាដើម ។

ថ្លែងក្នុងពិធីអបអរសាទរការបញ្ចប់ការសាងសង់សង្កាត់លំនៅឋានថ្មីនៅកណ្ដាលទីក្រុងព្យុងយ៉ាងកាលពីអាទិត្យ, លោក គីម មានបំណងចង់ឲ្យពលរដ្ឋកូរ៉េខាងជើងរស់នៅក្នុងបរិយាកាសទំនើប និងស៊ីវិល័យជាងមុន ហើយលោកក៏នឹងអភិវឌ្ឍន៍ទីក្រុងព្យុងយ៉ាងឲ្យក្លាយទៅជារដ្ឋធានីអន្តរជាតិដ៏អស្ចារ្យផងដែរ ។
ការសាងសង់តំបន់លំនៅដ្ឋានដ៏ទំនើបនៅក្នុងទីក្រុងព្យុងយ៉ាង គឺជាផ្នែកមួយនៃផែនការដ៏យូរអង្វែងរបស់លោក គីម ក្នុងការផ្តល់ឲ្យប្រជាជនកូរ៉េខាងជើង នូវជីវភាពរស់នៅប្រកបដោយស្ថិរភាព និងស៊ីវិល័យ ។

ទន្ទឹមនោះ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចកូរ៉េខាងជើងក៏បានចុះផ្សាយពីរូបថតបង្ហាញពីលោក គីម ចូលរួមក្នុងពិធីកាត់ខ្សែបូ អមដោយពលរដ្ឋនៅតាមដងផ្លូវ ជាមួយនឹងព្រឹត្តិការណ៍បាញ់កាំជ្រួចបំភ្លឺផ្ទៃមេឃនៅពេលយប់ផងដែរ ។
កាសែត Rodong Sinmun បានចុះផ្សាយទៀតថា សង្កាត់ថ្មីដែលចាប់ផ្ដើមការសាងសង់កាលពីខែកុម្ភៈឆ្នាំមុន រួមបញ្ចូលទាំងកន្លែងសាធារណៈ និងអគារផ្ទះល្វែងខ្ពស់ៗ មានសមត្ថភាពអាចផ្ទុកមនុស្សបានសរុបចំនួន ១ ម៉ឺនគ្រួសារ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានកើតឡើង នៅពេលដែលប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ១១១ នៃខួបកំណើតរបស់ស្ថាបនិកប្រទេសលោក គីម អ៊ីលសុង កាលពីថ្ងៃសៅរ៍ ហើយក៏ជាព្រឹត្តិការណ៍ដែលពលរដ្ឋកូរ៉េខាងជើងចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងហើយ រយៈចម្ងាយហោះហើររបស់មីស៊ីលដែល កូរ៉េខាងជើង បាញ់ព្រឹកមិញ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


