ព័ត៌មានអន្ដរជាតិ
កងកម្លាំងគាំទ្ររហ័សស៊ូដង់ ប្រកាសបើកអាកាសយានដ្ឋាន សម្រាប់ការជម្លៀស
កងកម្លាំងគាំទ្ររហ័សស៊ូដង់ (RSF) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកអាកាសយានដ្ឋាន ដើម្បីអនុញ្ញាតឲ្យមានការជម្លៀសពលរដ្ឋបរទេសចេញពីប្រទេសស៊ូដង់។

RSF បន្ថែមថា ពួកគេបានរៀបចំរួចរាល់អស់ហើយ សម្រាប់កិច្ចសហប្រតិបត្តិការ បង្កើតឱកាសឲ្យអ្នកតំណាង និងបេសកកម្មការទូតបរទេស ចាកចេញពីប្រទេសស៊ូដង់ដោយសុវត្ថិភាព។
RSF បាននិយាយនៅលើ Twitter កាលពីថ្ងៃសុក្រទី២១ខែមេសាថា “កងកម្លាំងគាំទ្ររហ័សប្រកាសការត្រៀមខ្លួន ដើម្បីបើកផ្នែកខ្លះនៃអាកាសយានដ្ឋានទាំងអស់ក្នុងប្រទេសស៊ូដង់សម្រាប់ចរាចរណ៍ផ្លូវអាកាស ដូច្នេះរដ្ឋជាមិត្ត និងបងប្អូនដែលមានបំណងជម្លៀសពលរដ្ឋរបស់ពួកគេ អាចធ្វើដូច្នេះបានដោយសុវត្ថិភាព”។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង RSF បានផ្ទុះឡើង ក្នុងទីក្រុង ខាទុំ។ កងកម្លាំងរដ្ឋាភិបាលបានចោទប្រកាន់ RSF ពីបទបះបោរ ហើយបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋានរបស់ពួកគេ។
រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់លោក Haitham Mohamed Ibrahim បានបញ្ជាក់ថា មនុស្សប្រហែល៦០នាក់បានស្លាប់ និងជាង២០០នាក់រងរបួស នៅថ្ងៃដំបូងនៃពិធីបុណ្យមូស្លីម Eid al-Fitr ហើយគិតត្រឹមពេលនេះ មនុស្សប្រហែល៦០០នាក់បានស្លាប់ និង៣៥០០នាក់រងរបួសក្នុងអំឡុងពេលជម្លោះរយៈពេលជិតមួយសប្តាហ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រជាជនស៊ូដង់ ភៀសខ្លួនចេញពីរដ្ឋធានី ខណៈការប្រយុទ្ធ មិនថមថយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


