ព័ត៌មានអន្ដរជាតិ
ប្រទេសជាច្រើន ញាប់ដៃញាប់ជើង ជម្លៀសអ្នកការទូតនិងពលរដ្ឋ ចេញពី ស៊ូដង់
ប្រទេសជាច្រើនបានជម្លៀសអ្នកការទូត និងពលរដ្ឋចេញពីរដ្ឋធានីរបស់ប្រទេសស៊ូដង់ ខណៈ ការប្រយុទ្ធគ្នា នៅតែបន្តយ៉ាងខ្លាំងក្លាក្នុងទីក្រុង ខាទុំ។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃអាទិត្យទី២៣ខែមេសាថា ពួកគេបានជម្លៀសអ្នកការទូតចេញពីប្រទេសស៊ូដង់រួចរាល់ហើយ។
អាជ្ញាធរអាមេរិកនិយាយថា ពួកគេបានបើកប្រតិបត្តិការជម្លៀសមនុស្សប្រហែល១០០នាក់តាមឧទ្ធម្ភាគចក្រ Chinook ចំនួន៣គ្រឿងកាលពីព្រឹកថ្ងៃអាទិត្យ។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានរៀបចំយន្តហោះដើម្បីដឹកអ្នកការទូតអង់គ្លេស និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសស៊ូដង់ នៅក្នុងអ្វីដែលត្រូវបានពណ៌នាថាជាប្រតិបត្តិការ “ស្មុគស្មាញ និងរហ័ស”។
លើសពីនេះ ប្រទេសផ្សេងទៀតដែលបានរៀបចំការជម្លៀស រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហូឡង់ និងកាណាដា។

ដោយឡែក ប្រទេសមួយចំនួនទៀត បានជម្លៀសប្រជាជនដោយជោគជ័យកាលពីថ្ងៃសៅរ៍ រីឯមនុស្សជាង១៥០នាក់ ដែលភាគច្រើនជាពលរដ្ឋនៃបណ្តាប្រទេសឈូងសមុទ្រ ក៏ដូចជាអេហ្ស៊ីប ប៉ាគីស្ថាន ផងដែរ គឺត្រូវបានជម្លៀសតាមសមុទ្រទៅកាន់កំពង់ផែ Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រៅពីនេះ និស្សិតបរទេសជាច្រើននាក់ មកពីទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា បានអំពាវនាវសុំជំនួយ ខណៈពួកគេកំពុងជាប់គាំងនៅក្នុងរដ្ឋធានី ខាទុំ។
យោងតាមអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សជាង ៤០០ នាក់ និងរាប់ពាន់នាក់រងរបួស ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេជឿថា អាចមានច្រើនជាងនេះ ដោយសារតែមនុស្សជាច្រើនមិនអាចចូលព្យាបាលរបួសក្នុងមន្ទីរពេទ្យបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កងកម្លាំងគាំទ្ររហ័សស៊ូដង់ ប្រកាសបើកអាកាសយានដ្ឋាន សម្រាប់ការជម្លៀស
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


