ព័ត៌មានអន្ដរជាតិ
មកដឹងទំហំទីលានក្រហមដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុងទិវាជ័យជម្នះ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសុន្ទរកថារយៈពេល ១១ នាទីក្នុង “ទិវាជ័យជម្នះ ៩ ឧសភា” លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី ២ នៅទីលានក្រហមកណ្ដាលទីក្រុងមូស្គូ ។

ទីលានក្រហម គឺជាទីលានចំណាស់ជាងគេ និងធំជាងគេមួយក្នុងទីក្រុងមូស្គូរដ្ឋធានីនៃប្រទេសរុស្ស៊ី ។ វាមានទីតាំងនៅខាងកើតនៃវិមានក្រឹមឡាំង ហើយមានរាងជាចតុកោណកែង មានទទឹង ៧០ ម៉ែត្រ និងបណ្ដោយ ៣៣០ ម៉ែត្រ ។

ទន្ទឹមនោះ ទីលានក្រហមក៏ជាកន្លែងធ្វើក្បួនព្យុហយាត្រាយោធាក្នុងខួបលើកទី ៧៧ នៃទិវាជ័យជម្នះផងដែរ ដោយមានការចូលរួមពីយោធាចំនួន ១១,០០០ នាក់ និងសព្វាវុធចំនួន ១៣១ គ្រឿង ខណៈក្បួនបង្ហាញយន្តហោះលើអាកាសមិនបានប្រារព្ធឡើងនោះទេ ដោយសារតែបញ្ហាអាកាសធាតុ ។

គួរបញ្ជាក់ថា វាក៏ជាទីលានដ៏ល្បីល្បាញបំផុតមួយនៅអឺរ៉ុប និងពិភពលោកផងដែរ ហើយបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាំងពីឆ្នាំ ១៩៩០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ មកដឹង ថេរវេលាដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ ៩ ឧសភា”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


