ព័ត៌មានអន្ដរជាតិ
មនុស្ស២១នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍ នៅ ឥណ្ឌា
មនុស្ស២១នាក់បានស្លាប់ បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង លិចនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។

ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។ លើសពីនេះ មនុស្សចំនួន៤នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Abdul Nazar អធិការរងស្រុក Malappuram បានប្រាប់រ៉យទ័រថា ដោយសារតែភាពចង្អៀតណែនតាន់តាប់ ទើបធ្វើឲ្យទូកនេះលិច។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះ។
តាមសេចក្តីរាយការណ៍ ទូកនេះគឺផ្ទុកមនុស្សប្រហែល៥០នាក់ ឬអាចលើសនេះទ្វេដងឯណោះ នៅពេលវាលិចកាលពីយប់ថ្ងៃអាទិត្យ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសម្តែងការរំលែកទុក្ខនៅលើ Twitter ដោយនិយាយថា លោកឈឺចាប់ចំពោះការបាត់បង់ជីវិតនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


