ព័ត៌មានអន្ដរជាតិ
ទីក្រុងកៀវ រងការវាយប្រហារធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន ២យប់ជាប់គ្នា
ប្រទេសអ៊ុយក្រែន ត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ២យប់ជាប់គ្នា ខណៈការវាយប្រហារភាគច្រើន គឺសំដៅលើទីក្រុងកៀវ។

មន្ត្រីក្រុងនិយាយថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញគោលដៅអាកាសជាង៤០ នៅលើរដ្ឋធានី។ មិនមានអ្នករងរបួសទេក្នុងរដ្ឋធានី ប៉ុន្តែការធ្លាក់បំណែកដ្រូន បានបំផ្លាញអគារ និងបង្កជាអគ្គិភ័យ។
ការផ្ទុះ ក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងតំបន់ Lviv, Odesa, Vinnytsya និង Khmelnytskyi។
អាជ្ញាធរក្នុងតំបន់និយាយថា នៅ Khmelnytskyi ការវាយប្រហារលើអាកាសយានដ្ឋានយោធាបានធ្វើឲ្យខូចខាតដល់យន្តហោះចំនួន៥គ្រឿង និងផ្លូវរត់។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី១៥ ដោយរុស្ស៊ីទៅលើរដ្ឋធានីក្នុងខែនេះ និងជាការវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា។
កាលពីយប់ថ្ងៃសៅរ៍ ប្រទេស រុស្ស៊ីបានបើកការវាយប្រហារដ៏ធំបំផុត លើរដ្ឋធានីអ៊ុយក្រែន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ខណៈទីក្រុងកៀវ កំពុងត្រៀមរៀបចំដើម្បីប្រារព្ធខួបនៃការបង្កើតរបស់ខ្លួន នៅថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


