ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាត្រៀមចាប់ផ្តើមការជំនុំជម្រះចោទប្រកាន់លោក Trump នៅសប្តាហ៍ក្រោយ
ក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ការជំនុំជម្រះចោទប្រកាន់លោក Donald Trump ពាក់ព័ន្ធតួនាទីរបស់លោកនៅក្នុងកុបកម្មដ៏សាហាវនៅវិមានកាពីតូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ខែមករា គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។

នៅថ្ងៃចន្ទ សភាតំណាងរាស្ត្រនឹងបញ្ជូនការចោទប្រកាន់ទៅព្រឹទ្ធសភា ដោយចាប់ផ្តើមដំណើរការជំនុំជម្រះនៅក្នុងអង្គជំនុំជម្រះដែលមានសមាជិក១០០នាក់។
ក្រុមអ្នកសាធារណរដ្ឋចង់ឲ្យមានការពន្យាពេល ដើម្បីអនុញ្ញាតឲ្យអតីតប្រធានាធិបតីរូបនេះមានពេលវេលាកាន់តែច្រើនដើម្បីត្រៀមខ្លួន។

ការជំនុំជម្រះចោទប្រកាន់លោក Trump នឹងក្លាយជារឿងតែមួយគត់មិនធ្លាប់មាន ដែលបានកើតឡើងបន្ទាប់ពីប្រធានាធិបតីមួយរូប ចាកចេញពីតំណែង។
សភាតំណាងរាស្ត្រកាលពីសប្តាហ៍មុន បានចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានកាពីតូល។ ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ លោកអាចត្រូវបានរារាំងពីការកាន់តំណែងជាប្រធានាធិបតីនាពេលអនាគត។

អាណត្តិរបស់លោកបានបញ្ចប់កាលពីថ្ងៃពុធ ហើយលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនភ្លាមៗដោយមិនចូលរួមក្នុងពិធីស្បថឡើងកាន់អំណាចរបសអ្នកស្នងតំណែងគឺលោក Joe Biden ទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


