ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អ៊ុយក្រែន តតាំងគ្នានៅតុលាការ ICJ ជុំវិញការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17
អ៊ុយក្រែន និងរុស្ស៊ីបានប្រឈមមុខដាក់គ្នានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការគាំទ្រឲ្យមានការបះបោររបស់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន និងអំពើហិង្សាប្រដាប់អាវុធផ្សេងទៀត ដែលរាប់បញ្ចូលទាំងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ចំនួន ២៩៨ នាក់ ។

ចៅក្រមនៅតុលាការ ICJ ក្នុងទីក្រុងឡាអេកាលពីថ្ងៃអង្គារ បានស្តាប់ការអះអាងរបស់អ៊ុយក្រែនថា ទីក្រុងមូស្គូបានរំលោភលើសន្ធិសញ្ញាប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ ដោយបំពាក់ និងផ្តល់មូលនិធិដល់ពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី ឲ្យប្រើកាំជ្រួចមីស៊ីលបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី ដែលហោះឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ខណៈរហូតមកដល់ពេលវាមានរយៈពេលជិត ១០ ឆ្នាំទៅហើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ICJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេធាវីខាងអ៊ុយក្រែនបានថ្លែងរបាយការណ៍រួចហើយកាលពីថ្ងៃអង្គារ ខណៈភាគីរុស្ស៊ីរំពឹងនឹងថ្លែងទៅកាន់តុលាការ ICJ នៅថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកអ៊ុយក្រែននឹងឆ្លើយតបបន្ថែមទៀតនៅថ្ងៃទី១២ ខែមិថុនា ឯរុស្ស៊ីគឺនៅថ្ងៃទី១៤ ខែមិថុនា ។

ក្នុងសវនាការនោះរដ្ឋាភិបាលទីក្រុងកៀវបានចោទប្រកាន់រុស្ស៊ីថា បានផ្ដល់អាវុធ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់កងកម្លាំងគាំទ្រទីក្រុងមូស្គូនៅតំបន់ Donbas របស់អ៊ុយក្រែន ដែលជាការរំលោភលើអនុសញ្ញាអន្តរជាតិ សម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទាននៃអំពើភេរវកម្ម ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ ។
ក្នុងរយៈពេល ៨ ឆ្នាំមកនេះ អ៊ុយក្រែននៅតែស្វែងរកការបំភ្លឺក្នុងការប្រយុទ្ធគ្នាដែលផ្ទុះឡើងកាលពីឆ្នាំ ២០១៤ និងនាំឲ្យមនុស្សប្រហែល ១៣,០០០ នាក់ត្រូវបានសម្លាប់ ជាពិសេសរដ្ឋាភិបាលទីក្រុងកៀវ ក៏កំពុងរកយុត្តិធម៌ពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ផងដែរ ។

គួរបញ្ជាក់ថា សវនាការកាលពីថ្ងៃអង្គារបានក្លាយជាអង្គជំនុំជម្រះលើកទីមួយ ដែលមេធាវីសម្រាប់អ៊ុយក្រែន និងរុស្ស៊ីជួបគ្នានៅតុលាការ ICJ ដែលជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើទីក្រុងកៀវ ខណៈទីក្រុងមូស្គូក៏បានព្យាយាមបដិសេធសំណុំរឿងរបស់ ICJ នេះផងដែរ ដោយលើកហេតុផលថា តុលាការនេះមិនមានយុត្តាធិការនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Macron ព្រមានហានិភ័យ បើណាតូ ហ៊ានបើកការិយាល័យនៅ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ