ព័ត៌មានអន្ដរជាតិ
លោក Macron ព្រមានហានិភ័យ បើណាតូ ហ៊ានបើកការិយាល័យនៅ ជប៉ុន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចេញការព្រមានខ្លាំងៗពាក់ព័ន្ធទៅនឹងគោលបំណងបើកការិយាល័យទំនាក់ទំនងរបស់អង្គការណាតូនៅក្នុងប្រទេសជប៉ុននៅឆ្នាំក្រោយនេះ ។
លោក Macron បានព្រមានថា ការបង្កើតឲ្យមានការិយាល័យទំនាក់ទំនងរបស់អង្គការណាតូនៅក្នុងប្រទេសជប៉ុន អាចនឹងធ្វើឲ្យប៉ះពាល់ភាពជឿជាក់របស់អឺរ៉ុបជាមួយនឹងប្រទេសចិន ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យមានជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ។
បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសបារាំងមានការស្ទាក់ស្ទើរក្នុងការអនុម័តផែនការសម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ សម្រាប់ការបើកការិយាល័យនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំក្រោយ ជាពិសេសគឺការប្រឈមជាមួយនឹងប្រទេសចិនតែម្ដង ។
ទន្ទឹមនោះ មេដឹកនាំបារាំងរូបនេះបានអះអាងទៀតថា ប្រសិនបើណាតូបើកការិយាល័យនៅជប៉ុនមែននោះ លោកប្រាកដជាមានភាពធុញទ្រាន់ នៅពេលដែលជិះយន្តហោះបណ្ដើរ ហើយគិតជាមួយនឹងផែនការណាមួយដែល រួមចំណែកដល់ភាពតានតឹងរបស់ណាតូ និងចិន ។
កាលពីដើមឆ្នាំនេះ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសចិនពីការផ្តល់ជំនួយដ៍សាហាវដល់ទីក្រុងមូស្គូ ចំពេលមានការវាយលុកលើអ៊ុយក្រែន ។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំងបានគូសបញ្ជាក់តបវិញថា មានតែសហរដ្ឋអាមេរិកទេដែលធ្វើបែបនេះ ពោលមិនមែនចិនឡើយ ដែលដឹកជញ្ជូនអាវុធគ្មានទីបញ្ចប់ទៅកាន់សមរភូមិប្រយុទ្ធនៅអ៊ុយក្រែននោះ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


