ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ ត្រូវតុលាការចោទ ពីបទ កាន់កាប់ឯកសារសម្ងាត់
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ឯកសារសម្ងាត់ ក្រោយពេលលោកចាកចេញពីសេតវិមាន។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានសរសេរនៅលើបណ្តាញ “សច្ចធម៌សង្គម” ថា “ខ្ញុំមិនដែលគិតថា វាអាចទៅរួចទេដែលរឿងបែបនេះ អាចកើតឡើងចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប។ នេះពិតជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក។ យើងជាប្រទេសដែលមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ប៉ុន្តែយើងរួមគ្នាធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត!”។
គួរបញ្ជាក់ថា នេះគឺជាការចោទប្រកាន់លើកទីពីរចំពោះលោក ត្រាំ ដែលកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ។ យ៉ាងណាក្តី ព័ត៌មានលម្អិតនៃការចោទប្រកាន់នេះ មិនត្រូវបានគេបញ្ជាក់ច្បាស់នោះទេ។

ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រួមទាំង CNN និង ABC News ផងដែរនោះ បានផ្សាយថា លោក ត្រាំ បានរងការចោទប្រកាន់យ៉ាងហោចណាស់ចំនួន ៧ ករណី ។
សូមរម្លឹកឡើងវិញថា លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកាលពីខែមេសា បន្ទាប់ពីលោកមិនបានសារភាពទោសកំហុសចំពោះការចោទប្រកាន់ ៣៤ ករណី ពាក់ព័ន្ធការក្លែងបន្លំកំណត់ត្រាអាជីវកម្មជុំវិញការបង់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសម្នាក់ ហើយលោកប្រឈមនឹងការកាត់ទោសក្នុងករណីនោះ នៅទីក្រុងញូវយ៉កនាឆ្នាំក្រោយ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ត្រាំ ត្រូវបានរកឃើញមានពិរុទ្ធ ពីបទរំលោភបំពានផ្លូវភេទអ្នកសារព័ត៌មាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


