ព័ត៌មានអន្ដរជាតិ
ផ្ទុះការសរសើរទឹកចិត្តឪពុកខំបំពេញក្តីស្រមៃឲ្យកូនស្រី ខណៈឆ្កែដើរតួជាអ្នកជំងឺដំបូង
ឃ្លិបវីដេអូរបស់បុរសម្នាក់បានផ្ទុះការសរសើរពេញបណ្ដាញសង្គមចិន ក្រោយបំពេញក្ដីស្រមៃឲ្យកូនស្រីដែលចង់ក្លាយជាវេជ្ជបណ្ឌិត ដោយរូបលោកប្រើក្រដាសកាតុងមកធ្វើជាសម្ភារៈពេទ្យ និងថែមទាំងមានសត្វចិញ្ចឹមដើរតួនាទីធ្វើជាអ្នកជំងឺដំបូងរបស់នាងទៀតផង។

តាមរយៈគណនីបុរសម្នាក់លើ douyin បានចែករំលែកវីដេអូរបស់គាត់ផលិតឧបករណ៍ពេទ្យធ្វើពីក្រដាសកាតុងសម្រាប់កូនស្រីរបស់គាត់លេងជាពេទ្យសត្វម្នាក់ដែលព្យាបាលឆ្កែនៅផ្ទះ។ រឿងនេះបានកើតឡើងនៅក្នុងខេត្ត Jiangsu ប្រទេសចិន ដែលក្មេងស្រីតូចម្នាក់នេះឈ្មោះ Momo អាយុ ៥ឆ្នាំ បានឃើញ CT Scan ជាលើកដំបូងកាលពីនាងអាយុ ៤ឆ្នាំ នៅពេលដែលនាងទៅពិនិត្យសុខភាពប្រចាំឆ្នាំ។ បន្ទាប់មក នាងតូចស្រាប់តែចូលចិត្តនិងចង់បានវា ដូច្នេះហើយ ឪពុកបានសម្រេចក្តីសុបិនរបស់កូនស្រីគាត់ ដោយបង្កើតម៉ាស៊ីនស្កេន CT ពីក្រដាសកាតុងធ្វើកេស។
ជាមួយគ្នានោះដែរ ឪពុករបស់ក្មេងស្រីបានបញ្ចាក់ទៀតថា ដោយសារកូនរបស់គាត់ចង់បាន ម្យ៉ាងវិញទៀតនាងមានក្តីសុបិនចង់ធ្វើជាវេជ្ជបណ្ឌិត ស្របពេលដែលក្នុងគ្រួសារគាត់មានសត្វចិញ្ចឹមនៅក្នុងផ្ទះស្រាប់ ក៏យកវាធ្វើជាអ្នកជំងឺដំបូងរបស់កូនស្រីតែម្ដង។
យ៉ាងណាមិញបន្ទាប់ពីវីដេអូឃ្លិបរបស់លោក ត្រូវបានគេចែករំលែក វាក្លាយវីដេអូឃ្លិបដែលនាំមកនូវស្នាមញញឹមដល់អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននាក់។ ក្នុងនោះក៏មានការសរសើរដល់ទឹកចិត្តរបស់លោក ក្នុងនាមជាឪពុកមួយរូបយល់ពីទំហំនៃអារម្មណ៍ដែលកូនស្រីស្រលាញ់។ ជាពិសេសនោះគឺសត្វឆ្កែដ៏គួរឲ្យស្រលាញ់របស់សមាជិកគ្រួសារនេះពិតជាគួរឲ្យកោតសរសើរយ៉ាងខ្លាំង៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឪពុកម្ដាយភ្ញាក់ព្រើត ក្រោយបើកកាតាបកូនស្រីត្រលប់ពីរៀនវិញ ឃើញសុទ្ធតែកង្កែប
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


