ព័ត៌មានអន្ដរជាតិ
កសិករឥណ្ឌាត្រៀមបើកត្រាក់ទ័រធ្វើបាតុកម្មនៅទិវាសាធារណរដ្ឋ
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសនៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌានឹងអនុញ្ញាតឲ្យកសិកររាប់ពាន់នាក់ធ្វើបាតុកម្មបើកត្រាក់ទ័រឆ្លងកាត់ទីក្រុង បន្ទាប់ពីការដើរព្យុហយាត្រាយោធានៃទិវាសាធារណរដ្ឋនៅសប្តាហ៍នេះ ទោះបីជាមានការព្រួយបារម្ភពីសន្តិសុខក៏ដោយ ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានធ្វើឡើង បន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសឥណ្ឌាកាលពីថ្ងៃពុធបានបដិសេធនូវញត្តិរបស់រដ្ឋាភិបាលដើម្បីហាមឃាត់ការប្រមូលផ្តុំ ។
កសិករបានបោះជំរំនៅជាយក្រុងនៃរដ្ឋធានីអស់រយៈពេលប្រហែលពីរខែមកហើយដើម្បីតវ៉ាប្រឆាំងនឹងច្បាប់កសិកម្មដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្រ្តី Narendra Modi ដែលពួកគេនិយាយថានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជួយក្រុមហ៊ុនធំៗ ។
ទន្ទឹនោះកសិករចង់បើកត្រាក់ទ័រទៅកណ្តាលទីក្រុងញូវដេលីនៅថ្ងៃទី ២៦ ខែមករាដែលជាថ្ងៃឈប់សម្រាកនៃទិវាសាធារណរដ្ឋ នៅពេលដែលលោក Modi នឹងចូលរួមព្យុហយាត្រាកងកម្លាំងយោធានៅក្នុងរដ្ឋធានី ។
មន្រ្តីប៉ូលិសជាន់ខ្ពស់លោក Dependra Pathak បាននិយាយថា ប៉ូលិសទីក្រុងនឹងអនុញ្ញាតឲ្យយ៉ាងហោចណាស់ត្រាក់ទ័រចំនួន ១២,០០០ គ្រឿងនៅលើដងផ្លូវក្នុងទីក្រុងដេលីដើម្បីធ្វើដំណើរលើផ្លូវចម្ងាយ ៦៤ គីឡូម៉ែត្រ នៅថ្ងៃទី ២៦ ខែមករា បន្ទាប់ពីព្យុហយាត្រា ។
លោកបានប្រាប់សន្និសីទកាសែតថា “នេះគឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែយើងបានសម្រេចចិត្តហើយដូច្នេះវានឹងមានដំណោះស្រាយប្រកបដោយសន្តិភាព និងវិន័យ” ។
លោក Pathak បាននិយាយថា ការរៀបចំសន្តិសុខត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យត្រាក់ទ័រឆ្លងកាត់ចំណុចចូល និងច្រកចេញដែលត្រូវបានកំណត់នៅថ្ងៃនោះ ។
រដ្ឋាភិបាលដែលនិយាយថាការកែទម្រង់កសិកម្មនឹងជួយបង្កើនប្រាក់ចំណូលដល់កសិករបានយល់ព្រមផ្អាកច្បាប់នេះ ប៉ុន្តែកសិករបាននិយាយថាទីក្រុងញូវដេលីត្រូវតែលុបចោលច្បាប់នេះវិញ ។
កិច្ចពិភាក្សារវាងកសិករ និងរដ្ឋាភិបាលរបស់លោក Modi រហូតមកដល់ពេលនេះបានបរាជ័យក្នុងការបំបែកភាពជាប់គាំងនេះ ហើយលោក Modi កំពុងប្រឈមបញ្ហាដ៏សំខាន់បំផុតមួយនេះចាប់តាំងពីលោកបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ និយតករឱសថឥណ្ឌាប្រកាសថា ការចាក់វ៉ាក់សាំងកូវីដមានសុវត្ថិភាព ១១០ ភាគរយ
ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ពីរព្រមព្រៀងគ្នាជួយដឹកជញ្ជូនវ៉ាក់សាំងកូវីដ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង