ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិក កំពុងរុញតៃវ៉ាន់ ធ្លាក់ជ្រោះមហន្តរាយ
ក្រសួងការពារជាតិចិន នៅថ្ងៃពុធទី៥ខែកក្កដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន យល់ព្រមលក់កញ្ចប់យោធាតម្លៃ ៤៤០ លានដុល្លារ ទៅឲ្យទីក្រុងតៃប៉ិ កាលពីសប្តាហ៍មុន។

កញ្ចប់សព្វាវុធដែលរួមមានគ្រាប់កាំភ្លើង ៣០ មិល្លីម៉ែត្រ អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុនដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួនខ្លាំងឡើងៗ។
លោក Tan បាននិយាយថា “បញ្ហានេះគឺស្មើនឹងការប្រែក្លាយតៃវ៉ាន់ទៅជា “ធុងរំសេវ” និងរុញប្រជាជនតៃវ៉ាន់ ឲ្យធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយ”។

ស្របពេលជាមួយគ្នានោះ លោក Tan ក៏បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ជាបន្ទាន់នូវការលក់អាវុធដល់តៃវ៉ាន់ និងបញ្ចប់រាល់ទម្រង់នៃការឃុបឃិតយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ផងដែរ។ លើសពីនេះ លោកបានព្រមានថា រាល់ការប៉ុនប៉ងប្រើកម្លាំង ដើម្បីស្វែងរកឯករាជ្យ គឺនឹងត្រូវវិនាស។
គួររម្លឹកឡើងវិញ កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងសព្វាវុធ នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ និងរក្សានូវសមត្ថភាពការពារដែលអាចទុកចិត្តបាន។
ទោះយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់ការទាមទារឯករាជ្យរបស់តៃវ៉ាន់នោះទេ ប៉ុន្តែបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការ ខណៈច្បាប់របស់សហរដ្ឋអាមេរិកបានកំណត់ថា ខ្លួនត្រូវតែផ្តល់ឲ្យទីក្រុងតៃប៉ិនូវអាវុធលក្ខណៈការពារ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែល អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រជាជនតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


