ព័ត៌មានអន្ដរជាតិ
Elon Musk គំរាមប្តឹង Mark Zuckerberg ចំពោះ App Threads
Twitter កំពុងពិចារណាលើវិធានការផ្លូវច្បាប់ ក៏ដូចជាដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Meta ជុំវិញកម្មវិធី Threads ដែលជាគូប្រជែងកំពុងលេចធ្លោ បន្ទាប់ពីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃពុធ ។

លោក Elon Musk ម្ចាស់ Twitter ដែលទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ បានចេញសារមួយព្រមានថា ការប្រកួតប្រជែងជារឿងល្អប្រសើរហើយ ប៉ុន្តែការលួចក្លែងបន្លំ គឺមិនអាចទទួលយកបានឡើយ ។
ជាក់ស្ដែងមេធាវី Twitter លោក Alex Spiro កាលពីថ្ងៃពុធបានផ្ញើលិខិតមួយទៅកាន់លោក Mark Zuckerberg ដោយចោទប្រកាន់ក្រុមហ៊ុន Meta ពីបទក្លែងបន្លំដោយចេតនាជាប្រព័ន្ធ និងយកពាណិជ្ជកម្មរបស់ Twitter ដោយខុសច្បាប់ ក៏ដូចជាកម្មសិទ្ធិបញ្ញាផ្សេងទៀតដើម្បីបង្កើតកម្មវិធី Threads ។
ជាងនេះទៅទៀត Twitter ក៏បានចោទ Meta ដែរថាបានជួលបុគ្គលិក Twitter ជាច្រើននាក់ដែលដឹងពីរឿងសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ខ្ពស់ ដើម្បីជួយបង្កើតកម្មវិធីមួយនេះ ។

ជាការឆ្លើយតប ក្រុមហ៊ុន Meta បានចេញលិខិតបដិសេធស្របច្បាប់មួយ ដែលបញ្ជាក់ថា មិនមានអតីតបុគ្គលិក Twitter ណាម្នាក់មកជួយបង្កើត Threads ឡើយ។
មួយរយៈនេះ បញ្ហារបស់មហាសេដ្ឋីទាំងពីរហាក់ដូចជាកក្រើកព្រឹត្តិការណ៍ក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ចាប់តាំងពីបបួលគ្នាវាយក្នុងទ្រុង រហូតមកដល់បញ្ហា App ថ្មីរបស់ក្រុមហ៊ុន Meta ទៀត ។
សូមបញ្ចាក់ថា Threads បានបញ្ចេញជាផ្លូវការកាលពីថ្ងៃពុធ ហើយក្រុមហ៊ុន Meta បានដាក់ដំណើរការលើប្រព័ន្ធ Android និង iOS ជាង ១០០ ប្រទេសមកហើយ ហើយមកដល់ពេលនេះ មានអ្នកប្រើជាង ៣០ លាននាក់ឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BBC
ចុចអាន៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង ជាមួយ Twitter
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


