ព័ត៌មានអន្ដរជាតិ
ការធ្វើដំណើរតាមផ្លូវអាកាសសកលឡើងដល់ ៩៦ ភាគរយនៃកម្រិតមុនកូវីដ
យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គិតត្រឹមខែឧសភា ចរាចរណ៍ផ្លូវអាកាសពិភពលោកបានឈានដល់ ៩៦.១ ភាគរយនៃកម្រិតមុនកូវីដ ដោយសារតម្រូវការធ្វើដំណើរមានកំណើនខ្ពស់ ។

ចរាចរណ៍ផ្លូវអាកាស បានកើនឡើង ៣៩.១ ភាគរយ បើប្រៀបធៀបនឹងខែឧសភាឆ្នាំមុន ចំណែកការដឹកទំនិញវិញកើនឡើងដល់ ៨១.៨ ភាគរយ ខណៈក្រុមហ៊ុនដឹកជញ្ជូនអាមេរិកខាងជើង មានកំណើនជាង ៨៦.៣ ភាគរយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Willie Walsh អគ្គនាយក IATA បង្ហាញថា ការហោះហើររបស់យន្តហោះផ្ទុកទំនិញឈានដល់ ៨១.៨ ភាគរយ ។ ដោយឡែក ចរាចរណ៍ផ្លូវអាកាសក្នុងប្រទេសកើនឡើង ៣៦.៤ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលលើសពីកម្រិតមុនកូវីដ ៥.៣ ភាគរយ ។

លោក Walsh បានឲ្យដឹងទៀតថា ចំពោះចរាចរណ៍ផ្លូវអាកាសជាអន្តរជាតិវិញ បានកើនឡើងជាង ៤១ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការហោះហើរក្នុងរដូវក្ដៅឈានដល់ ៩០.៨ ភាគរយនៃកម្រិតឆ្នាំ ២០១៩ ។
ដោយឡែក សម្រាប់ទិន្នន័យផ្សេងទៀតរបស់ IATA បានបង្ហាញថា តម្រូវការសកលសម្រាប់ទំនិញដឹកតាមអាកាស ដែលវាស់វែងជាតោន ឬគីឡូម៉ែត្រ បានធ្លាក់ចុះ ៥.២ ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ ២០២២ ។ ចំណែកសមត្ថភាពហោះហើរផ្ទុកទំនិញ បានកើនឡើង ១៤.៥ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


