ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នៅថ្ងៃអង្គារទី២៦ខែមករានេះ បានជំរុញឲ្យប្រទេសអ្នកមានបញ្ឈប់ការទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក ដោយនិយាយថា ពិភពលោកត្រូវការធ្វើសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតនេះ។

លោក Ramaphosa បានប្រាប់កិច្ចប្រជុំតាមវីដេអូមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា “យើងត្រូវការអ្នកដែលស្តុកវ៉ាក់សាំងទុកឲ្យបញ្ចេញវ៉ាក់សាំងវិញ ដើម្បីឲ្យប្រទេសផ្សេងទៀតអាចទទួលបាន”។
លោកលើកឡើងថា “បណ្តាប្រទេសអ្នកមាននៅលើពិភពលោកបានទទួលវ៉ាក់សាំងក្នុងកម្រិតដ៏ធំ ប្រទេសខ្លះថែមទាំងទទួលបានវ៉ាក់សាំងលើសតម្រូវការប្រជាជនរបស់ពួកគេដល់ទៅ៤ដងឯណោះដោយមិនគិតពីប្រទេសផ្សេងទៀត”។

លោក Ramaphosa ដែលបច្ចុប្បន្នជាប្រធានសហភាពអាហ្រ្វិកបាននិយាយថា បណ្តាប្រទេសអាហ្រ្វិកចង់ទទួលបានវ៉ាក់សាំងឲ្យបានលឿនដូចប្រទេសដទៃទៀតដែរ។
លោក Ramaphosa អះអាងថា “យើងទាំងអស់គ្នាមិនមានសុវត្ថិភាពទេ ប្រសិនបើប្រទេសមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ ហើយប្រទេសផ្សេងទៀតមិនចាក់វ៉ាក់សាំង។ យើងទាំងអស់គ្នាត្រូវតែរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ”។

ការរាតត្បាតជំងឺកូវីដ១៩នៅប្រទេសអាហ្រ្វិកខាងត្បូង មានលក្ខណៈអាក្រក់បំផុតក្នុងទ្វីបអាហ្វ្រិកហើយទ្វីបនេះទាំងមូល កំពុងតស៊ូក្នុងការទទួលឲ្យបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការដល់ប្រជាជនចំនួន១.៣ពាន់លាននាក់របស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


