ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងត្បូង អស់មឈូសដាក់សពខណៈអ្នកស្លាប់ដោយសារកូវីដ កើនលើស១០០ភាគរយ
នាយកកន្លែងរៀបចំពិធីបុណ្យសពអាហ្វ្រិកខាងត្បូងបាននិយាយថា ពួកគេលែងមានមឈូសដាក់ហើយបន្ទាប់ពី ការស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើង១២០ភាគរយ។

ប្រទេសនេះក៏កំពុងប្រឈមមុខនឹងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ដែលបង្កឲ្យមានការកើនឡើងនូវចំនួនអ្នកស្លាប់និងករណីឆ្លងផងដែរ។ មនុស្សចំនួន៤២២នាក់ បានស្លាប់កាលពីម្សិលមិញខណៈជាង១៥.០០០នាក់ ត្រូវបានគេធ្វើតេស្តរកឃើញវីរុសនេះ។

បច្ចុប្បន្ន ក្រុមអ្នករកស៊ីកប់ខ្មោចសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញវ៉ាក់សាំងហើយដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេស ចំពេលមានតម្រូវការខ្ពស់សម្រាប់មឈូស ចំនួនបុគ្គលិករបស់ពួកគេស្លាប់ដោយសារវីរុសកាន់តែច្រើននិងការលុបចោលគោលនយោបាយ។

នាយកកន្លែងរៀបចំពិធីបុណ្យសពអាហ្វ្រិកខាងត្បូងលោក Thabiso Maumakoe ដែលបើកទីតាំងបុណ្យសព Tshipi-Noto នៅទីប្រជុំជន Delmas ក្នុងខេត្ត Mpumalanga បាននិយាយថា គាត់និងបុគ្គលិករបស់គាត់មានការភ័យខ្លាច។
វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីនៅអាហ្វ្រិកខាងត្បូងដែលគេហៅថា 501.V2 ត្រូវបានប្រកាសក្នុងទីក្រុង Cape Town កាលពីខែធ្នូហើយត្រូវបានគេជឿថា ជាវ៉ារ្យ៉ង់ខ្លាំងជាងវីរុសកូវីដក្លាយពូជថ្មីនៅអង់គ្លេសទៅទៀត។

ករណីនៅអាហ្វ្រិកខាងត្បូងបានកើនឡើងយ៉ាងខ្លាំងពីតិចជាង៣,០០០នាក់ក្នុងមួយថ្ងៃកាលពីដើមខែធ្នូដល់ជាង១៥,០០០នាក់ក្នុងមួយថ្ងៃខណៈវីរុសបម្លែងខ្លួនប្រភេទថ្មីបានរួមចំណែករហូតដល់៩០ភាគរយក្នុងចំណោមអ្នកឆ្លងថ្មី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


