Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសផ្ទុះ Omicron ពេលនេះ កូវីដ ឆ្លងដល់ប្រធានាធិបតី

បានផុស

នៅ

លោក Cyril Ramaphosa ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង កំពុងទទួលការព្យាបាលរោគសញ្ញាកូវីដកម្រិតស្រាល បន្ទាប់ពីធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ។ 

សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោ Ramaphosa ចាប់ផ្តើមមិនស្រួលខ្លួនក្រោយពេលចាកចេញពីពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតអនុប្រធានាធិបតី FW de Klerk ក្នុងទីក្រុង Cape Town នៅព្រឹកថ្ងៃនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយកំពុងត្រូវបានត្រួតពិនិត្យដោយពេទ្យទាហានអាហ្វ្រិកខាងត្បូង។

គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូង ដែលជាប្រទេសត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញវីរុសបំប្លែងខ្លួន Omicron បានឈានចូលរលកទីបួននៃជំងឺរាតត្បាត។

មានតែជាង២៥%ប៉ុណ្ណោះនៃប្រជាជនរបស់ប្រទេសនេះ ដែលបានចាក់វ៉ាក់សាំងពេញលេញ។ នេះបើយោងតាមកម្មវិធីតាមដានវ៉ាក់សាំងសកលរបស់ CNN៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ក្លាយជាមហាសេដ្ឋី ដោយគ្រាន់តែចាក់វ៉ាក់សាំងការពារ កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម