ព័ត៌មានអន្ដរជាតិ
មេទាហានស៊ីឈ្នួល បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើល ក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្វ្រិក
មេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក នៅទីក្រុង St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលរបស់គាត់ ចេញបះបោរប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី។

លោក Prigozhin អាយុ៦២ឆ្នាំ ត្រូវបានថតជាប់នៅជាមួយបុរសម្នាក់ ដែលគេជឿថាជាសមាជិកនៃគណៈប្រតិភូសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដឹកនាំកិច្ចប្រជុំកំពូលដែលមេដឹកនាំអាហ្វ្រិកមួយចំនួន ត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
មេទាហានស៊ីឈ្នួល ត្រូវបានគេឃើញញញឹមនិងចាប់ដៃជាមួយអ្នកការទូតនៅជិតជណ្តើរដ៏ប្រណីតមួយ ក្នុងរូបភាពដែលគេចែកចាយតាមកម្មវិធី Telegram។
រឿងនេះ ធ្វើឲ្យគេមើលឃើញថា លោក Prigozhin ពិតជារួចផុតពីការដាក់ទណ្ឌកម្ម បន្ទាប់ពីការបះបោរកាលពីខែមុន ដែលទាហានស៊ីឈ្នួលរបស់គាត់ បានដណ្តើមយកទីក្រុងមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី ហើយនាំទ័ពឆ្ពោះទៅទីក្រុងមូស្គូ មុនពេលដកថយវិញនៅនាទីចុងក្រោយ ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។

ទន្ទឹមនោះ វត្តមានរបស់លោក Prigozhin នៅក្នុងកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំរបស់គាត់ជាមួយប្រតិភូមកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក៏ត្រូវបានគេមើលឃើញផងដែរថា ជាហេតុផលច្បាស់ៗអំពីប្រតិបត្តិការដ៏ទូលំទូលាយរបស់ក្រុម Wagner នៅក្នុងប្រទេសអាហ្វ្រិកជាច្រើនរួមមាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី ម៉ាលី ស៊ូដង់ ម៉ូសំប៊ិក និងប៊ូគីណាហ្វាសូ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបរទេសមួយចំនួនក៏បានដាក់ការសង្ស័យផងដែរថា ក្រុមទាហាន Wagner គឺជាអ្នកនៅពីក្រោយរដ្ឋប្រហារនាពេលថ្មីៗ ក្នុងប្រទេសនីហ្សេរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


