ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់និងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅថៃ កើនដល់ជាង ១៣០នាក់
លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមន្ត្រី ផ្តល់ជំនួយភ្លាមៗដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅខេត្ត Narathiwat។ លោកក៏បានធានាដល់អ្នកនៅរស់រានមានជីវិតថា ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តពីរដ្ឋផងដែរ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល៣រសៀលថ្ងៃសៅរ៍ទី២៩ខែកក្កដា នៅឯឃ្លាំងមួយក្នុងក្រុង Muno ដោយពេលនេះ មនុស្សស្លាប់បានកើនឡើងដល់ ១២ នាក់ របួស ១២១ នាក់ និងខូចខាតផ្ទះសម្បែង ២៩២ ខ្នង។
យោងតាមលោកស្រី Rachada Dhnadirek ដែលជាអ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា អភិបាលខេត្ត Narathiwat បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះនៅទីលានកីឡារបស់រដ្ឋបាលស្រុក Muno ខណៈជនរងគ្រោះទាំងអស់ត្រូវបានផ្តល់ជំនួយសង្គ្រោះបន្ទាន់។

អ្នកនាំពាក្យខាងលើបន្តថា ព្រះមហាក្សត្រ ក៏បានបញ្ជូនឧបករណ៍សង្គ្រោះ និងរៀបចំអាហារដ្ឋានសម្រាប់ជនរងគ្រោះនៅឯទីជម្រកទាំងនោះផងដែរ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក Santi Sakultanak មេបញ្ជាការកងទ័ពជើងគោកទី៤ កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យមន្ត្រី ត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៅឃ្លាំងកាំជ្រួចចំនួន៥២កន្លែងទៀតនៅទូទាំងខេត្ត Narathiwat ដើម្បីការពារករណីផ្ទុះ។
ដើមចមនៃការផ្ទុះឃ្លាំង ត្រូវបានលោកអភិបាលខេត្តដាក់ការសង្ស័យថា អាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំង ហើយប្រហែលជាផ្កាភ្លើងខ្ទាត ទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឲ្យផ្ទុះនិងឆាបឆេះឡើងតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្លាប់ ៩ របួស ១១៥ ក្នុងហេតុការណ៍ផ្ទុះឃ្លាំងដាក់ផាវ និងកាំជ្រួចនៅថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


