Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងដាក់ពន្ធនាគារ ១២ ឆ្នាំ បើអ្នកណា ហ៊ាន​រត់ពន្ធ​គ្រាប់​ស្រល់

បានផុស

នៅ

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់បញ្ចូលគ្រាប់ស្រល់កូរ៉េ ទៅក្នុងបញ្ជីជាតិនៃទំនិញ និងធនធានសំខាន់ៗជាយុទ្ធសាស្ត្រ ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កំណត់​នេះ​មាន​ន័យ​ថា ​ការ​រត់ពន្ធ​គ្រាប់​ស្រល់​កូរ៉េ​ ​នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ​១២ ​ឆ្នាំ ។

គំនិតផ្តួចផ្តើមក្នុងការបន្ថែមគ្រឿងឧបភោគបរិភោគទៅក្នុងបញ្ជីធនធានដ៏មានតម្លៃជាយុទ្ធសាស្ត្រនេះ ត្រូវបានស្នើឡើងដំបូងដោយលោក Oleg Kozhemyako អភិបាលនៃតំបន់ Primorsky Krai ភាគខាងកើតប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ចិន និងកូរ៉េខាងជើង ។

គ្រាប់ស្រល់​ (រូបថត៖ Andy Wiltshire)

នៅក្នុងឯកសារដែលផ្ញើទៅកាន់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន, លោក Kozhemyako បានអះអាងថា តួនាទីរបស់គ្រាប់ស្រល់ មិនត្រូវបានកំណត់ថាជាធនធានដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចនោះទេ ប៉ុន្តែពួកគេក៏បង្កើតជាមូលដ្ឋានអាហារដ៏សំខាន់ សម្រាប់សត្វនៅក្នុងតំបន់ផងដែរ។

យោងតាមលោក Kozhemyako បានឲ្យដឹងថា បរិមាណនៃគ្រាប់ស្រល់ដែលប្រមូលផល នៅក្នុងតំបន់មានការធ្លាក់ចុះ ដោយសារតែភាពខ្វះចន្លោះនៃច្បាប់។

ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើការដាក់បញ្ចូលគ្រាប់ស្រល់កូរ៉េ ទៅក្នុងបញ្ជីទំនិញសំខាន់ៗជាយុទ្ធសាស្ត្រនេះដែរ លោក Konstantin Stepanov រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់និងសត្វព្រៃតំបន់ Krasnodar បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះគឺសំដៅតែលើការគ្រប់គ្រងការនាំចេញប៉ុណ្ណោះ និងមិនហាមឃាត់ពលរដ្ឋពីការប្រមូលផលគ្រាប់នោះឡើយ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ការស្ទង់មតិ៖ ជនជាតិរុស្ស៊ីពាក់កណ្តាល ជឿថា ប្រទេសពួកគេ គឺជា មហាអំណាចពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម