ព័ត៌មានអន្ដរជាតិ
នារីថៃមួយក្រុម នាំភាពអាម៉ាស់ដល់ប្រទេស ក្រោយរាំដាក់ Tik Tok លើរថភ្លើងនៅជប៉ុន
នារីជនជាតិថៃមួយក្រុម បានបញ្ចេញឃ្លិបរាំលើរថភ្លើងក្នុងប្រទេសជប៉ុន ត្រូវអ្នកលេងអ៉ិនធើណេតជាតិសាសន៍ខ្លួនឯងស្ដីបន្ទោស ខណៈដែលសារព័ត៌មានជប៉ុនបានចុះផ្សាយថា ពួកនាងមិនគោរពជនជាតិពួកគេសូម្បីតែបន្តិចណាឡើយ។

នៅក្នុងបណ្ដាញអ៉ិនធើណេត វីដេអូឃ្លិបរបស់នារីថៃមួយក្រុមនោះត្រូវបានគេចែករំលែកព្រោងព្រាត ដែលពួកគេបានឡើងរថភ្លើងនៅប្រទេសជប៉ុន ប៉ុន្តែបែរជាធ្វើសំលេងរំខាន និងរាំរហូតដល់ជនជាតិជប៉ុននិងជនបរទេសដែលនៅខាងក្រោយ សម្លឹងមើលដោយធុញទ្រាន់។
លើសពីនេះទៀតដែរ នារីក្នុងឃ្លិបមិនខ្វល់ទេ ហើយបន្តថតវីដេអូនោះទៀត។ ទោះបីជាវាជាសុជីវធម៌របស់ប្រជាជនជប៉ុនដោយមានសញ្ញាសុំឲ្យអ្នកប្រើប្រាស់រថភ្លើងបិទសំឡេងទូរស័ព្ទរបស់ពួកគេ ហាមនិយាយ ឬបញ្ចេញសំឡេងខ្លាំងៗ ដែលអាចរំខានដល់អ្នកដំណើរផ្សេងទៀត។
ក្រោយពេលបង្ហោះឃ្លិបនេះ មានអ្នកលេងអ៊ីនធឺណិតថៃជាច្រើនសម្រុកចូលទៅបញ្ចេញមតិស្ដីបន្ទោស និងដាស់តឿន ទាំងនៅក្នុងសុជីវធម៌ពីការរាំនៅលើរថភ្លើង និងអំពីការថតវីដេអូឃ្លិបនៅចំពោះមុខអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ប៉ុន្តែម្ចាស់ឃ្លិបបែរបកមកវិញបញ្ចេញមតិជេរប្រជាជនថៃគ្នាឯង និងជប៉ុន ស្របពេលដែលទីភ្នាក់ងារព័ត៌មានជប៉ុន បានសរសេរក្នុងប្រព័ន្ធផ្សព្វផ្សាយថាជនជាតិថៃបង្កភាពអាម៉ាសដល់ជាតិសាសន៍ខ្លួនឯង។
ទោះយ៉ាងណាក៏ដោយ ក្រោយមានគេជេរស្ដីនិងព្រមានពួកនាង ទើបក្រុមស្រីស្អាតទាំងនោះបានដឹងខុស ហើយបង្ហោះពាក្យសុំទោស អំពីហេតុការណ៍ដែលបានកើតឡើងថា “ខ្ញុំបានរាំនៅលើរថភ្លើងក្នុងប្រទេសជប៉ុន ដោយមិនបានសិក្សាពីច្បាប់នៃការប្រើប្រាស់កន្លែងសាធារណៈឲ្យបានល្អ។ ខ្ញុំសូមអធ្យាស្រ័យដល់ប្រជាជនថៃ និងជប៉ុននៅលើរថភ្លើង ដែលបានថតរូបនៅចំពោះមុខអ្នកដំណើរ។
ក្នុងនោះពួកនាងក៏បានសរសរសំណេរបន្ថែមទៀតថា “ខ្ញុំសុំទោសដែលខ្ញុំបានប្រព្រឹត្តដោយមិនប្រុងប្រយ័ត្ន។ ហើយខ្ញុំសូមអភ័យទោសចំពោះការឆ្លើយតបដោយពាក្យគំរោះគំរើយ និងមិនសមរម្យ ជាមួយនឹងកំហឹង។ ខ្ញុំត្រូវសុំទោសមិត្តភ័ក្តិទាំងអស់ដែលមិនបានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។ កន្លែងដែលមនុស្សត្រូវការភាពស្ងប់ស្ងាត់និងគ្មានសំឡេងរំខាន ខ្ញុំនិងមិត្តភ័ក្តិនឹងប្រយ័ត្នប្រយែងជាងនេះ ហើយមិនឲ្យរឿងនេះកើតឡើងទៀតទេ។ ឥឡូវនេះមិត្តភ័ក្ដិខ្ញុំ និងខ្ញុំបានស្ដាប់រាល់ការបញ្ចេញមតិ ហើយកែប្រែ។ សូមអរគុណចំពោះរាល់ការអប់រំ និងមតិយោបល់។ ខ្ញុំសូមអភ័យទោសដល់អ្នករាល់គ្នាទាំងថៃ និងជប៉ុន”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនម្នាក់ត្រូវប្រជាជនថៃសុំថត ព្រោះស្មានថាជាលោក ប្រាយុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


