ព័ត៌មានអន្ដរជាតិ
ពេទ្យពិនិត្យឃើញលោក ថាក់ស៊ីន មានជំងឺប្រចាំកាយ ៤មុខគួរឲ្យបារម្ភ ពេលបញ្ជូនទៅពន្ធនាគារ
នាយកដ្ឋានពន្ធនាគារថៃ បាននិយាយកាលពីល្ងាចថ្ងៃអង្គារទី២២ខែសីហាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងមន្ទីរពេទ្យពន្ធនាគារក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជំងឺរួមគ្នាចំនួនបួនមុខ។

លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារក្រុងបាងកកភ្លាមៗ បន្ទាប់ពីតុលាការកំពូល កាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ នៅក្នុងសំណុំរឿងចំនួន៣ករណី។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោក Aryut Sintopphan បានអះអាងថា នាយកដ្ឋាននឹងធានាសុវត្ថិភាពរបស់លោកថាក់ស៊ីន នៅខាងក្នុងពន្ធនាគារ។

លោក Aryut និយាយថា ពន្ធនាគារក្រុងបាងកក នឹងចាត់ចែងអគារពិសេសឬកន្លែងសម្រាប់សាច់ញាតិនិងអ្នកគាំទ្រ ដើម្បីចូលសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន។ ព្រោះតែលោក ថាក់ស៊ីន មានអាយុ៧៤ឆ្នាំទៅហើយនោះ ដូច្នេះគាត់នឹងត្រូវមើលថែឲ្យបានល្អ ដើម្បីកុំឲ្យគាត់ធ្លាក់ខ្លួនឈឺ អំឡុងពេលនៃការឃុំខ្លួន។
ជាលទ្ធផល ពន្ធនាគារបានសម្រេចឃុំខ្លួនលោក ថាក់ស៊ីន តែម្នាក់ឯងក្នុងតំបន់៧ ដែលជាមន្ទីរពេទ្យនៃពន្ធនាគារក្រុងបាងកក ដោយនៅទីនោះ គាត់នឹងត្រូវតាមដានដោយបុគ្គលិកពេទ្យគ្រប់ពេលវេលា។
បើយោងតាមក្រុមគ្រូពេទ្យ, លោក ថាក់ស៊ីន មានជំងឺដូចជា៖
- Ischemia ជាជំងឺបេះដូង ដែលលំហូរឈាមហូរមិនស្រួល ហើយគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការកកឈាមដល់គាត់ជាប្រចាំ។
- គាត់មានជំងឺសួតធ្ងន់ធ្ងរដោយសារកូវីដ១៩។ ថ្វីបើគាត់ជាសះស្បើយហើយក៏ពិតមែន ប៉ុន្តែសួតរបស់គាត់នៅតែជាប់ស្អិត ដែលធ្វើឲ្យគាត់ងាយនឹងអស់កម្លាំង។
- គាត់មានជំងឺលើសឈាម ហើយត្រូវលេបថ្នាំជាប្រចាំ។
- គាត់មានជំងឺឆ្អឹងខ្នង ដែលប៉ះពាល់ដល់តុល្យភាព និងការដើររបស់គាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ សេណារីយ៉ូដ៏ពិសេសមួយអាចឲ្យលោក ថាក់ស៊ីន បន្ថយការជាប់ឃុំក្នុង ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


