Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី បារម្ភខ្លាចលោកខាងលិច បោះបង់ខ្លួនចោល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងថា ទីក្រុងកៀវ មានហានិភ័យបាត់បង់ការគាំទ្រពីអន្តរជាតិ ប្រសិនបើជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ រាលដាលចូលទឹកដីរុស្ស៊ី។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងលោក ចូ បៃដិន (រូបថត៖ The Hill)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសតាមទូរទស្សន៍កាលពីថ្ងៃចន្ទទី២៨ខែសីហា លោក ហ្សេលេនស្គី ទទូចថាអ៊ុយក្រែន ត្រូវបានរៀបចំសម្រាប់ការប្រយុទ្ធរយៈពេលយូរប្រឆាំងនឹងរុស្ស៊ី។

នៅពេលសួរដោយអ្នកកាសែត Natalia Moseichuk ថាតើ ជម្លោះអាចរាលដាលចូលទឹកដីនៃប្រទេសរុស្ស៊ីដែរឬអត់នោះ មេដឹកនាំអ៊ុយក្រែនបានឆ្លើយតបថា “រឿងនោះនឹងបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដែលយើង អាចនឹងត្រូវគេទុកចោលឲ្យនៅម្នាក់ឯង”។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ The New Yorker)

ទីក្រុងកៀវ វាយប្រហារតែគោលដៅយោធានៅក្នុងតំបន់ដែលខ្លួនទាមទារជាអធិបតេយ្យប៉ុណ្ណោះ ដូចជាឧបទ្វីបគ្រីមៀ ហើយបានបដិសេធវាយប្រហារលើទឹកដីរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ គោលជំហរនោះ ត្រូវបានគេមើលឃើញថា ផ្ទុយពីការពិត ដែលអ៊ុយក្រែន បានវាយប្រហារជាប្រចាំលើតំបន់ព្រំដែន ក៏ដូចជាការវាយឆ្មក់ដោយដ្រូន kamikaze ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ទីក្រុងមូស្គូបានព្រមានជាយូរមកហើយថា តាមរយៈការផ្គត់ផ្គង់គ្រឿងសឹកទំនើបៗដល់ទីក្រុងកៀវ, ប្រទេសលោកខាងលិច កំពុងរុញអ៊ុយក្រែនឲ្យលង់ខ្លួនកាន់តែជ្រៅទៅក្នុងជម្លោះ និងបង្កហានិភ័យខ្លាំងឡើងៗ។

ទីក្រុងមូស្គូ​យល់​ឃើញ​ថា ​អរិភាពគឺ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ ដែលប្រទេសលោកខាងលិច ប្រើដៃអ៊ុយក្រែន វាយរុស្ស៊ីជំនួសខ្លួន ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រកាសដោយបើកចំហថា ខ្លួនចង់ឲ្យរុស្ស៊ីរងបរាជ័យយុទ្ធសាស្ត្រ នៅក្នុងជម្លោះជាមួយអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ប្រកាសកាលបរិច្ឆេទ បង្វឹកពីឡុតអ៊ុយក្រែន បើកយន្តហោះចម្បាំង F-16

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម