ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ទៅ UN អំពីលក្ខខណ្ឌដែលខ្លួននឹងសាកល្បងនុយក្លេអ៊ែរ
អ្នកការទូតរុស្ស៊ីលោក Dmitry Glukhov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី២៩ ខែសីហាថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងហើយកាលពីដើមឆ្នាំនេះចំពោះការសាកល្បងនុយក្លេអ៊ែរ ហើយលក្ខខណ្ឌដែលរដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើបែបនេះនោះ គឺអាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក ។

លោកអះអាងថា លក្ខខណ្ឌដែលទីក្រុងមូស្គូ សាកល្បងនុយក្លេអ៊ែរ គឺលុះត្រាតែអាមេរិកធ្វើតេស្តមុន នោះទើបរុស្ស៊ី ធ្វើតេស្តតាមក្រោយ ។
លោក Glukhov បញ្ជាក់បែបនេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ និងកិច្ចការសន្តិសុខអន្តរជាតិ លោក Bonnie Jenkins ដែលអះអាងថា សុន្ទរកថារបស់លោក ពូទីន កាលពីខែកុម្ភៈ គឺជាការគំរាមកំហែងនៃការធ្វើតេស្តបរមាណូសាជាថ្មី។

លោក Glukhov ដែលបម្រើការជាលេខាទី៣ នៃបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា “សេចក្តីថ្លែងការណ៍ខាងលើរបស់ប្រធានាធិបតីរុស្ស៊ី អំពីលទ្ធភាពដែលប្រទេសរបស់យើង នឹងចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរសាជាថ្មី ដូចដែលបានលើកឡើងក្នុងអំឡុងសុន្ទរកថាទៅកាន់សភាសហព័ន្ធនោះ គឺចាំបាច់តែក្នុងបរិបទនៃការឆ្លើយតបរបស់យើង ចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់អាមេរិកប៉ុណ្ណោះ ហើយសញ្ញាដែលយើងនឹងងាកទៅរកការសាកល្បងនុយក្លេអែរ លុះត្រាតែសហរដ្ឋអាមេរិកធ្វើវាមុន”។
គួររម្លឹកជាថ្មី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីខែកុម្ភៈ លោក ពូទីន បានប្រាប់សមាជិកសភារុស្ស៊ីថា ទីក្រុងមូស្គូបានទទួលការណ៍សម្ងាត់ថា អាមេរិកកំពុងរៀបចំសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ហើយបានណែនាំឲ្យទីភ្នាក់ងារ Rosatom និងក្រសួងការពារជាតិរុស្ស៊ី ត្រូវត្រៀមខ្លួនសម្រាប់ការសាកល្បងវិញ ប្រសិនបើអាមេរិកធ្វើដូច្នេះមែន ។
នៅក្នុងសុន្ទរកថាដដែលនោះ លោក ពូទីន បានប្រកាសផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរារាំងការត្រួតពិនិត្យ ហើយខ្ចីដៃអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


