ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនដំឡូង “One Chip Challenge” សុខចិត្តឈប់លក់ ក្រោយធ្វើឲ្យក្មេងប្រុសជំទង់ម្នាក់ស្លាប់
ក្រុមហ៊ុន Paqui ដែលជាអ្នកផលិតដំឡូងសម្រាប់ធ្វើ “One Chip Challenge” សុខចិត្តឈប់លក់ផលិតផល បន្ទាប់ពីធ្វើឲ្យក្មេងប្រុសជំទង់ម្នាក់បាត់បង់ជីវិត ។

ដំឡូងនេះមានតែមួយប៉ុណ្ណោះក្នុងមួយកញ្ចប់ ហើយពួកគេប្រឡាក់គ្រឿងជាមួយម្ទេសហឹរបំផុត ២ ប្រភេទគឺ Carolina Reaper និង Naga Viper ។
អ្នកស្រី Lois Wolobah ប្រាប់សារព័ត៌មាន NBC ថា កូនប្រុសអាយុ ១៤ ឆ្នាំរបស់អ្នកស្រីឈ្មោះ Harris Wolobah បានញ៉ាំដំឡូងនេះ កាលពីថ្ងៃសុក្រ ទី១ ខែសីហា បន្ទាប់មកគាត់ទៅពេទ្យ ដោយសារឈឺពោះខ្លាំងពេក ។
អ្នកស្រី Wolobah និយាយថា ក្រោយមក Harris បានសន្លប់នៅផ្ទះនាពេលរសៀលថ្ងៃដដែលនោះ ហើយត្រូវប្រកាសថាស្លាប់ក្នុងមន្ទីរពេទ្យនៅថ្ងៃបន្ទាប់ ។ ទោះយ៉ាងណាមិញ ការធ្វើកោសល្យវិច័យមិនទាន់បង្ហាញពីមូលហេតុនៃការស្លាប់ពិតប្រាកដនៅឡើយទេ ៕

ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ថា “ក្រុមហ៊ុន Paqui មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ Harris Wolobah ហើយសូមចូលរួមរំលែកទុក្ខផង ។ ទោះ Paqui One Chip Challenge ជាល្បែងសម្រាប់មនុស្សពេញវ័យក៏ដោយ យើងឃើញថា មានយុវវ័យជាច្រើនបានញ៉ាំវា ។ យើងយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់គ្នា និងសម្រេចចិត្តឈប់លក់ដំឡូងនេះ” ។

ប្រែសម្រួល៖ វារី
ចុចអាន៖ ឆ្ងល់អត់ ក្រោយញ៉ាំអាហារហឹរ ម៉េចចេះតែចុកពោះ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


