សុខភាព
ឆ្ងល់អត់ ក្រោយញ៉ាំអាហារហឹរ ម៉េចចេះតែចុកពោះ?
ថ្វីត្បិតតែអាហារហឹរមានគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងក៏ពិតមែន ប៉ុន្តែពេលខ្លះ វាក៏អាចបង្កជាបញ្ហាផ្សេងៗដូចជាពិបាកក្នុងការរំលាយអាហារ គេងមិនលក់ រលាកនៅក្នុងជាលិកា ខ្យល់ដង្ហើមមិនល្អ និងបញ្ហាក្រពះផ្សេងៗផងដែរ។ ពិតណាស់ គ្នាយើងមួយចំនួនតែងតែប្រឈមនឹងអាការៈចុកពោះ និងមិនស្រួលខ្លួន ក្រោយញ៉ាំអាហារហឹររួច។ តើអាការៈទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី? គួរបារម្ភនៅពេលណា?
១. សារធាតុCapsaicin

ការរលាកដែលបណ្ដាលមកពីញ៉ាំអាហារហឹរភាគច្រើន បង្កឡើងដោយសារធាតុCapsaicin។ នៅពេលដែលសារធាតុនេះប៉ះពាល់ជាមួយនឹងភ្នាសរម្អិលនៃក្រពះ ឬស្រទាប់ក្រពះ វាអាចបង្កជាការឈឺចាប់ ឬអារម្មណ៍រលាក។ ប៉ុន្តែ នៅពេលដែលយើងញ៉ាំម្ទេសយូរៗទៅ វាបែរជាជួយកាត់បន្ថយបញ្ហាមិនស្រួលក្នុងក្រពះ និងក្រហាយទ្រូងទៅវិញ។ យោងតាមការស្រាវជ្រាវបឋមបានបង្ហាញថា សារធាតុcapsaicin អាចការពារប្រឆាំងនឹងដំបៅក្រពះ ដោយរារាំងការបញ្ចេញអាស៊ីដ បង្កើនលំហូរឈាមទៅកាន់ភ្នាសរម្អិល ដែលអាចការពារស្រទាប់ក្រពះបាន។
២. ជំងឺរលាកក្រពះ និងដំបៅក្រពះ
គ្នាយើងមួយចំនួនតែងយល់ថា ការញ៉ាំអាហារហឹរជាមូលហេតុនៃជំងឺរលាកក្រពះ និងដំបៅក្រពះ ប៉ុន្តែតាមពិតទៅ អាហារហឹរមិនបង្កបញ្ហាសុខភាពទាំងនោះឡើយ ប៉ុន្តែវាអាចធ្វើឲ្យការឈឺចាប់ ហើមពោះ ចង្អោរ ឬអារម្មណ៍រលាកកាន់តែធ្ងន់ធ្ងរ។
មូលហេតុទូទៅនៃជំងឺរលាកក្រពះ កើតឡើងដោយសារតែការឆ្លងមេរោគ ការញ៉ាំគ្រឿងស្រវឹង និងការប្រើថ្នាំ ហើយដំបៅក្រពះភាគច្រើនពាក់ព័ន្ធនឹងការឆ្លងមេរោគHelicobacter pylori។
៣. ការច្រាលអាស៊ីដ

ជាមួយគ្នានេះដែរ អាហារហឹរក៏អាចបង្កឲ្យមានរោគសញ្ញា ឬធ្វើឲ្យរោគសញ្ញានៃការច្រាលអាស៊ីដកាន់តែធ្ងន់ធ្ងរ ហើយវាកើតឡើងនៅពេលដែលអាស៊ីដក្រពះ ហូរត្រលប់ចូលទៅបំពង់អាហារ ដែលបណ្ដាលឲ្យចុកពោះផ្នែកខាងលើ និងក្រហាយទ្រូង។ អាហារដែលមានជាតិខ្លាញ់ច្រើន ការញ៉ាំអាហារយប់ជ្រៅ ក៏ជាមូលហេតុទូទៅ ដែលនាំឲ្យមានបញ្ហាចាល់អាស៊ីដផងដែរ។ យ៉ាងណាមិញ គ្នាយើងនៅតែអាចញ៉ាំអាហារហឹរនៅក្នុងបរិមាណសមល្មម ប្រសិនបើយើងព្យាបាលបញ្ហាចាល់អាស៊ីដក្រពះបានត្រឹមត្រូវ។
ពេលណាគួរបារម្ភ?
ប្រសិនបើយើងប្រឈមនឹងអាការៈឈឺចាប់ ឬមិនស្រួលក្នុងខ្លួន បន្ទាប់ពីញ៉ាំអាហារហឹរ ចូរបញ្ឈប់ការញ៉ាំអាហារប្រភេទនេះបណ្ដោះអាសន្នសិន និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់មូលហេតុបង្ក និងផែនការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ។ ក្នុងករណីដែលការឈឺចាប់នេះ មិនពាក់ព័ន្ធនឹងបញ្ហាសុខភាពណាមួយ ប៉ុន្តែវាកើតឡើងដោយសារតែយើងញ៉ាំអាហារហឹរច្រើនពេកនោះ យើងគប្បីកាត់បន្ថយការញ៉ាំអាហារទាំងនេះ ព្រមទាំងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើអាការៈចុកពោះ ឬមិនស្រួលខ្លួននៅតែបន្ត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សា៖ ញ៉ាំម្ទេសរាល់ថ្ងៃ ជួយឲ្យមនុស្សយើងមានអាយុវែង
ចុចអាន៖ ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


