Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារមីយ៉ាន់ម៉ាបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារ ពេលរដ្ឋប្រហារ

បានផុស

នៅ

ធនាគារមីយ៉ាន់ម៉ានៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងយ៉ាំងហ្គោនបានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីបញ្ឈប់សេវាកម្មហិរញ្ញវត្ថុមួយថ្ងៃមុនដោយសារតែអ៊ីនធឺណិតត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីយោធាបានកាន់កាប់អំណាចនៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមធនាគារិកមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយនិយាយថា ខ្លួននឹងអនុញ្ញាតឲ្យសមាជិកទាំងអស់បើកដំណើរការឡើងវិញចាប់ពីថ្ងៃអង្គារនេះទៅ ។

ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបានបិទកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋប្រហារយោធា ក៏ដូចជាការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងការឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ។

គួរបញ្ជាក់ជាថ្មី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សនេះត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹមមុនពេលកងទ័ពមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម