ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យមីយ៉ាន់ម៉ាគំរាមឈប់ធ្វើការទោះកូវីដកំពុងផ្ទុះខ្លាំង
ជាសារប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈ ប្រយោគមួយឃ្លា “មេដឹកនាំផ្តាច់ការត្រូវតែដួលរលំ” ត្រូវបានសរសេរនៅខាងខ្នងនៃឈុតរបស់វេជ្ជបណ្ឌិតមីយ៉ាន់ម៉ាម្នាក់។

គ្រូពេទ្យដទៃទៀតនៅក្នុងមន្ទីរពេទ្យរដ្ឋយ៉ាងតិច២០ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមឧត្តមសេនីយ៍ដែលបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទនិងការរារាំងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ក្រុមវេជ្ជបណ្ឌិតបានគំរាមឈប់ធ្វើការងារ ថ្វីបើការឆ្លងមេរោគកូរ៉ូណានៅតែបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសដែលមានប្រជាជនចំនួន៥៤លាននាក់មួយនេះក៏ដោយ។

វេជ្ជបណ្ឌិត Myo Thet Oo ដែលចូលរួមក្នុងយុទ្ធនាការនេះបាននិយាយប្រាប់រ៉យទ័រពីទីប្រជុំជន Lashio ភាគឦសានថា “យើងមិនអាចទទួលយកមេដឹកនាំផ្តាច់ការ និងរដ្ឋាភិបាលដែលមិនត្រូវបានជ្រើសរើសបានទេ។ ពួកគេអាចចាប់ខ្លួនយើងគ្រប់ពេល។ យើងបានសម្រេចចិត្តប្រឈមមុខនឹងរឿងនេះ យើងទាំងអស់គ្នាបានសម្រេចចិត្តមិនទៅមន្ទីរពេទ្យទេ”។

ទោះបីជាយ៉ាងណាក៏ដោយ រ៉យទ័រមិនអាចទាក់ទងរដ្ឋាភិបាលកងទ័ពថ្មីរបស់មីយ៉ាន់ម៉ាដើម្បីសុំការអត្ថាធិប្បាយអំពីការធ្វើពហិការរបស់គ្រូពេទ្យ និងសញ្ញានៃការប្រឆាំងកាន់តែខ្លាំងឡើងបានទេ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃពុធនេះ ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងជំងឺកូវីដ១៩សរុប១៤០,៣៥៤ករណី ស្លាប់៣,១៣៨និងជាសះស្បើយ១២៥,៣២៤៕
ប្រែសម្រួលដោយ៖ CNA
ចុចអាន៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចេញមកធ្វើបាតុកម្មគាំទ្រកងទ័ព
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


