ព័ត៌មានអន្ដរជាតិ
ក្មេងស្រី ១៥ ឆ្នាំម្នាក់ បាត់បង់ជីវិតដោយសារជំងឺ Whitmore នៅវៀតណាម
ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់នៅខេត្ត Thanh Hoa ប្រទេស វៀតណាម បានស្លាប់មួយខែបន្ទាប់ពីឆ្លងជំងឺម្យ៉ាងហៅថា melioidosis ឬជំងឺ Whitmore ។

នៅចុងខែសីហានេះ អ្នកជំងឺមានរោគសញ្ញា ឈឺបំពង់ក ក្អក និងក្តៅខ្លួនខ្លាំង ។ នាងបានញ៉ាំទឹកច្រើនខុសប្រក្រតី និងស្រកអស់ ៧ គីឡូក្នុងរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគ្រួសាររបស់នាងមិនបាននាំនាងទៅមន្ទីរពេទ្យទេ គ្រាន់តែផ្សំថ្នាំធម្មតាឲ្យផឹក ។

រហូតដល់ថ្ងៃទី ១ ខែកញ្ញា ស្ថានភាពជំងឺរបស់នាងមិនបានធូរស្បើយឡើយ ដូច្នេះនាងក៏បានទៅពេទ្យ ។ ៣ ថ្ងៃក្រោយនាងត្រូវផ្លាស់ទៅពេទ្យកុមារក្នុងខេត្ត Thanh Hoa ព្រោះមានអាការៈកាន់តែធ្ងន់រហូតបាត់បង់ស្មារតី ។ ហេតុនេះហើយ មន្ទីរពេទ្យបានធ្វើតេស្តសំណាកឈាមរបស់នាង ទើបរកឃើញថា ក្មេងស្រីនោះឆ្លងមេរោគបាក់តេរីដែលបង្កជំងឺ Whitmore ។

ក្រៅពីការឆ្លងមេរោគ នាងមានជំងឺទឹកនោមផ្អែម និងមានជំងឺធាត់ទៀតផង ។ ទោះបីទទួលការព្យាបាលយ៉ាងណា នាងមិនបានធូរស្បើយទេ ដូច្នេះនាងក៏ស្លាប់នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ។
ប្រាកដណាស់ គេរកឃើញជំងឺនេះនៅប្រទេស វៀតណាម ដំបូងក្នុងឆ្នាំ ១៩២៥ ហើយជារៀងរាល់ឆ្នាំ វាកើតឡើងប្រហែល ១ ម៉ឺនករណីទូទាំងពិភពលោក ភាគច្រើននៅរដូវវស្សា ។

គួរជម្រាបថា មកទល់ពេលនេះជំងឺ Whitmore គ្មានវ៉ាក់សាំងទេ ដើម្បីព្យាបាល គ្រូពេទ្យនឹងឲ្យអ្នកជំងឺលេបថ្នាំអង់ទីប៊ីយ៉ូទីកច្រើនដងក្នុងរយៈពេលជាច្រើនខែ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង