ព័ត៌មានអន្ដរជាតិ
ប្រទេសមួយក្នុងពិភពលោក មានរូបិយប័ណ្ណតម្លៃថ្លៃជាងគេបង្អស់
Kuwaiti Dinar (KWD) ឬគុយវ៉ែតឌីណា គឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសគុយវ៉ែត ដែលមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោក គិតត្រឹមឆ្នាំ២០២៣នេះ។
ចាប់តាំងពីវាត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ ១៩៦០ រូបិយប័ណ្ណគុយវ៉ែតឌីណា បានជាប់ចំណាត់ថ្នាក់ជារូបិយប័ណ្ណដ៏មានតម្លៃបំផុតអស់រយៈពេលយូរមកហើយ។ ក្នុងពេលដែលស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ បានជំរុញដោយទុនបម្រុងប្រេង និងប្រព័ន្ធមិនបង់ពន្ធ ដែលរួមចំណែកដល់តម្រូវការខ្ពស់សម្រាប់រូបិយប័ណ្ណរបស់ខ្លួន។

ដោយសារតែវាមានអត្រាប្តូរប្រាក់ខ្ពស់ បើធៀបទៅនឹងរូបិយប័ណ្ណពិភពលោកសំខាន់ៗដូចជាប្រាក់ដុល្លារអាមេរិក។ ក្នុងនោះផងដែរ គេថែមទាំងដឹងទៀតថា ១គុយវ៉ែតឌីណា អាចទិញប្រាក់ដុល្លារបានដល់ទៅ ៣.២៦ដុល្លារអាមេរិក ខណៈដែល ១ដុល្លារ ស្មើនឹង ០.៣១ គុយវ៉ែតឌីណា ប៉ុណ្ណោះ។
នេះបញ្ជាក់ដែរថា ប្រាក់១គុយវ៉ែតឌីណា មានតម្លៃច្រើន បើធៀបនឹងរូបិយប័ណ្ណផ្សេងទៀតភាគច្រើន។ ហើយរូបិយប័ណ្ណនេះមានអត្រាប្តូរប្រាក់ថេរ ជាមួយនឹងប្រាក់ដុល្លារអាមេរិក។ នេះមានន័យថា តម្លៃនៃរូបិយប័ណ្ណត្រូវបានរក្សាជាប់លាប់ក្នុងអត្រាជាក់លាក់មួយ។ ស្ថិរភាពនេះជាចម្បងដោយសារទុនបម្រុងប្រេង គោលនយោបាយសារពើពន្ធដ៏សំខាន់ និងការប្រុងប្រយ័ត្នរបស់ប្រទេសគុយវ៉ែត។

ទោះយ៉ាងណាក៏ដោយ ក្រដាសប្រាក់នីមួយៗមានការរចនា និងពណ៌ខុសៗគ្នា។ ជាធម្មតាវាមានរូបបុគ្គលដ៏ល្បីល្បាញម្នាក់ ពីប្រវត្តិសាស្ត្រគុយវ៉ែតនៅខាងមុខ និងសញ្ញាសម្គាល់ ឬនិមិត្តសញ្ញានៅខាងក្រោយក្រដាសប្រាក់។
លើសពីនេះថែមទៀត ប្រាក់គុយវ៉ែតឌីណាមានភាពល្បីល្បាញដោយសារមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលធ្វើឲ្យពិបាកក្នុងការក្លែងបន្លំ។ វិធានការសុវត្ថិភាពទាំងនេះរួមមាន ស្ទីកគឺរហូឡូក្រាម, ស្នាមទឹក និងលំនាំដ៏ស្មុគស្មាញ។ ភាពខ្លាំងនៃប្រាក់គុយវ៉ែតឌីណា គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចដែលមានមូលដ្ឋានលើប្រេងរបស់ប្រទេសគុយវ៉ែត។ ប្រទេសនេះជាប្រទេសផលិត និងនាំចេញប្រេងដ៏សំខាន់ ហើយចំណូលពីប្រេងដើរតួនាទីសំខាន់ក្នុងការគាំទ្រស្ថិរភាពរូបិយប័ណ្ណ។
មិនត្រឹមប៉ុណ្ណឹងនោះទេ ប្រទេសគុយវ៉ែត ស្ថិតនៅចន្លោះអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ដោយទទួលបានទ្រព្យសម្បត្តិជាច្រើនពីការក្លាយជាប្រទេសនាំមុខគេ លើការនាំចេញប្រេងពិភពលោកផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


