ព័ត៌មានអន្ដរជាតិ
ប្រជាជនគុយវ៉ែត រៃអង្គាសប្រាក់ ៦៧លានដុល្លារ ជួយជនរងគ្រោះនៅ តួកគី
ប្រទេសគុយវ៉ែតរៃអង្គាសប្រាក់បានចំនួន ២០លានឌីណាគុយវ៉ែត (៦៧លានដុល្លារ) សម្រាប់ជួយដល់ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីសប្ដាហ៍មុន។

ប្រភពពីសារព័ត៌មានបានឱ្យដឹងថា មនុស្សជាង ១២៩,០០០នាក់បានចូលរួមក្នុងការបរិច្ចាគជាមួយក្រសួងសង្គមកិច្ចរបស់ប្រទេសគុយវ៉ែត ដែលមូលនិធិត្រូវបានដាក់ឱ្យដំណើរការក្នុងបំណងជួយជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី ។
បន្ទាប់ពីប្រកាសរៃអង្គាស សប្បុរសជននានបានចូលរួមបរិច្ចាគបានទឹកប្រាក់សរុប ៦៧លានដុល្លារ ហើយអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីការបរទេស លោក Sheikh Salem Abdullah Al-Jaber Al-Sabah បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់។

ជាមួយគ្នាដែរ ប្រទេសអារ៉ាប់ចំនួន ១៦ បានប្រកាសអំពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងជំនួយផ្នែកវេជ្ជសាស្រ្តដើម្បីគាំទ្រដល់ប្រទេសតួកគី ដែលប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប លីបង់ អាល់ហ្សេរី ហ្ស៊កដានី បារ៉ែន លីប៊ី ទុយនេស៊ី ប៉ាឡេស្ទីន អ៊ីរ៉ាក់ ម៉ូរីតានី ស៊ូដង់ និងអូម៉ង់។
គួរបញ្ជាក់ថា មកទល់នឹងម៉ោងនេះរបាយការណ៍ពី UN បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥ម៉ឺននាក់បានស្លាប់ និងជាង ៨ម៉ឺននាក់បានរងរបួសដោយសារការរញ្ជួយដីដ៏ខ្លាំងក្លានៅភាគខាងត្បូងប្រទេសតួកគី កាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ តារាហូលីវូដ Angelina Jolie ចេញមុខសុំការបរិច្ចាគជួយដល់តួកគី និងស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


