ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះក្នុងពិធីមង្គលការនៅអ៊ីរ៉ាក់ ស្លាប់មនុស្ស១០០នាក់ របួស១៥០នាក់
មនុស្សយ៉ាងតិច១០០នាក់បានស្លាប់ និង១៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះក្នុងពិធីមង្គលការមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA រាយការណ៍នៅថ្ងៃពុធទី២៧ខែកញ្ញាថា ករណីអគ្គិភ័យនេះ កើតឡើងនៅស្រុក Al-Hamdaniya ក្នុងខេត្ត Nineveh។
តាមសេចក្តីរាយការណ៍ដំបូង, អគ្គិភ័យបានផ្តើមចេញពីការបាញ់កាំជ្រួច ហើយបានឆាបឆេះរាលដាលពាសពេញសាល ទទួលភ្ញៀវមកចូលរួមពិធីតែម្តង។
ពេលហេតុការណ៍កើតឡើង រថយន្តសង្គ្រោះ និងក្រុមគ្រូពេទ្យ ក៏ត្រូវបានអាជ្ញាធរអ៊ីរ៉ាក់បញ្ជូនទៅកាន់កន្លែងភ្លាមៗផងដែរ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានប្រាប់ក្រុមមន្ត្រីឲ្យបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាសែត The Nation របស់ថៃ អះអាងមូលហេតុនៃអគ្គិភ័យនៅប៉ោយប៉ែត មិនមែនដោយសារ ទុស្សេខ្សែភ្លើង
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


