ព័ត៌មានអន្ដរជាតិ
កាសែត The Nation របស់ថៃ អះអាងមូលហេតុនៃអគ្គិភ័យនៅប៉ោយប៉ែត មិនមែនដោយសារ ទុស្សេខ្សែភ្លើង
គ្រោះអគ្គិភ័យដ៏រន្ធត់ បានឆាបឆេះកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃពុធទី២៨ខែធ្នូ ដោយបានសម្លាប់និងបង្ករបួសដល់មនុស្សជាច្រើននាក់។

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation បានបង្ហាញថា អគ្គិភ័យនេះ បានឆាបឆេះក្នុងកាស៊ីណូ៣៥៥បន្ទប់នៅវេលាម៉ោង១១និង៣០នាទីយប់ ដោយសារផ្ទុះធុងហ្គាស បើទោះបីជាមានការសន្និដ្ឋានថា មូលហេតុនៃអគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេខ្សែភ្លើងក៏ដោយ។
ភ្លើងបានបន្តឆេះរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ហើយប៉ូលិសកម្ពុជានិយាយថា អគ្គិភ័យបានស្ថិតនៅក្រោមការគ្រប់គ្រងនៅពេលថ្ងៃត្រង់។

យោងតាមព័ត៌មានបឋមពីមន្ត្រីថៃ, ពលរដ្ឋរបស់ខ្លួនចំនួន២១នាក់បានស្លាប់ និង៥៣នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះអគ្គិភ័យនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជា មិនទាន់បញ្ជាក់ពីរបាយការណ៍ពេញលេញ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ បញ្ជាក់តួលេខពលរដ្ឋរបស់ខ្លួន ដែលស្លាប់ ក្នុងគ្រោះអគ្គិភ័យ នៅ ប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


