Connect with us

ព័ត៌មានអន្ដរជាតិ

Target នឹងបិទហាង ៩ កន្លែងក្នុងរដ្ឋចំនួន ៤ នៅ អាមេរិក ដោយសារតែចោរកម្ម

បានផុស

នៅ

Target ប្រកាសបិទហាង ៩ កន្លែងក្នុងរដ្ឋចំនួន ៤ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ ដោយសារតែចោរកម្ម ឧក្រិដ្ឋកម្មទំនិញលក់រាយ ក៏ដូចជាដើម្បីសុវត្ថិភាពបុគ្គលិកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Target បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នេះជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែត្រូវធ្វើឡើងដើម្បីការពារបុគ្គលិក និងអតិថិជន ។ ចំណែកឯបុគ្គលិកពេញសិទ្ធិនឹងត្រូវផ្ទេរទៅកាន់សាខាផ្សេង ទោះ Target បានវិនិយោគយ៉ាងច្រើននៅក្នុងយុទ្ធសាស្ត្រការពារឧក្រិដ្ឋកម្មក្នុងហាង ដូចជាការបន្ថែមបុគ្គលិក ក្រុមសន្តិសុខ ការប្រើប្រាស់សេវាកម្មយាមកាម និងការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ចោរកម្មក៏ដោយ” ។

ទន្ទឹមនោះ ហាងដែលនឹងត្រូវបិទមានទីតាំងនៅ Harlem ក្នុងទីក្រុងញូវយ៉ក, ២ ហាងនៅទីក្រុង Seattle, ៣ ហាងនៅ San Francisco និង Oakland ខណៈ ៣ ហាងទៀតនៅ Portland និង Ore ។

សូមជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Target បានធ្លាក់ចុះ ២.៤៨ ភាគរយ បន្ទាប់ពីបិទទីផ្សារកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ Chatime កំពុងប្រឈមនឹងការបិទហាងមួយចំនួននៅប្រទេសអូស្ត្រាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម