ព័ត៌មានអន្ដរជាតិ
Chatime កំពុងប្រឈមនឹងការបិទហាងមួយចំនួននៅប្រទេសអូស្ត្រាលី
Chatime ជាហាងតែលំដាប់ពិភពលោកដែលមានហាងជាង ២០០ កន្លែងក្នុងប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងហានិភ័យនៃការបិទហាងមួយចំនួន ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុ ។

ទាក់ទងនឹងបញ្ហានេះ លោកនាយកប្រតិបត្តិ Carlos Antonius បានបកស្រាយថា តម្លៃជួលកន្លែងលក់ និងតម្លៃឧបករណ៍ប្រើប្រាស់កើនឡើងខ្ពស់ ចំណែកឯប្រាក់ឈ្នួលអប្បបរមាក៏កើនឡើងដល់ទៅ ៥.៧៥ ភាគរយ បណ្ដាលឲ្យហាងមួយចំនួនគ្មានផលចំណេញ ។

ដូច្នេះលោក Antonius បានប្រាប់កាសែត Sydney Morning Herald ថា “ការបិទហាង និងផ្លាស់ប្ដូរទីតាំងល្អជាងធ្វើកិច្ចសន្យាជួលថ្មី ។ ការបិទហាងគឺជាជម្រើសចុងក្រោយ ហើយហាងមួយចំនួនតូចនឹងមិនបើកឡើងវិញទេ ។”
សូមបញ្ជាក់ថា Chatime បានបង្កើតនៅតៃវ៉ាន់កាលពីឆ្នាំ ២០០៥ ប៉ុន្តែនាំចូលប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៩ ។

បើតាមការស៊ើបអង្កេតក្នុងឆ្នាំ ២០១៩ បានបង្ហាញថា Chatime បើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនតិចជាងអ្វីដែលត្រូវផ្ដល់រហូតដល់ ៦ លានដុល្លារចាប់ពីឆ្នាំ ២០០៩ ទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


