ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតប្រេងនៅ អារ៉ាប៊ីសាអូឌីត ជាប់លំដាប់ទីមួយរកចំណូលបានច្រើនជាងគេលើលោក
យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ Forbes បញ្ជាក់ថា Saudi Aramco បានជាប់ចំណាត់ថ្នាក់ថ្មីម្តងទៀត ជាក្រុមហ៊ុនដែលរកប្រាក់ចំណេញច្រើនបំផុតក្នុងលោក បើទោះបីជាមានការធ្លាក់ចុះ៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងកំឡុងត្រីមាសទីពីរនៃឆ្នាំនេះក៏ដោយ ។

Saudi Aramco ត្រូវបានគេស្គាល់ជាផ្លូវការថា ជាក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតដែលផលិតប្រេងដ៏ធំបំផុតមួយនិងឧស្ម័នរបស់រដ្ឋ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dhahran ។ វាទទួលខុសត្រូវក្នុងការរុករក ការផលិត ការចម្រាញ់ ការចែកចាយនិងទីផ្សារផលិតផលប្រេង និងគីមីឥន្ធនៈ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៣ ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ុន Saudi Aramco ក៏ដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារថាមពលពិភពលោក និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេង និងគោលនយោបាយថាមពលជុំវិញពិភពលោក។
នៅឆ្នាំ ២០១៩ Saudi Aramco បានរៀបចំការផ្តល់ជូនជាសាធារណៈដំបូង (IPO) និងក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈ។ ទោះបីជាភាគហ៊ុនភាគច្រើនវានឹងនៅតែជាកម្មសិទ្ធិរបស់រដ្ឋាភិបាល។ វាមានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើន និងសកម្មភាពយ៉ាងទូលំទូលាយ រួមទាំងការរុករកនិងការផលិតនៅខាងលើការចម្រាញ់ និងទីផ្សារនៅខាងក្រោម
និងផលិតកម្មគីមីឥន្ធនៈ សម្រាប់លក់ និងនាំចេញទៅកាន់ទីផ្សារជុំវិញពិភពលោក។
អារ៉ាប៊ីសាអូឌីត Aramco មានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនប្រេងដ៏មានប្រសិទ្ធភាពបំផុតមួយ និងមានភាពជឿនលឿនខាងបច្ចេកវិទ្យា ប្រតិបត្តិការរបស់ក្រុមហ៊ុនដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត និងលទ្ធផលប្រតិបត្តិការ។
ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយទីផ្សារថាមពល និងអ្នកវិភាគហិរញ្ញវត្ថុជុំវិញពិភពលោកផងដែរ។
ពីរបាយការណ៍ប្រាក់ចំណូលចុងក្រោយបំផុតក្នុងឆ្នាំ ២០២២ Saudi Aramco បានប្រកាសពីប្រាក់ចំណេញចំនួន ១៥៩ ០៦៩លានដុល្លារ ខណៈដែលផ្អែកលើទិន្នន័យហិរញ្ញវត្ថុក្នុងរយៈពេល ១២ ខែចុងក្រោយ គិតត្រឹមថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ មានប្រាក់ចំណេញចំនួន ១៥៦ ៣៦ ពាន់លានដុល្លារ។
ក្រុមហ៊ុន Aramco រកបានប្រាក់ចំណេញច្រើនជាងក្រុមហ៊ុន Apple លំដាប់ទីពីរដែលមានប្រាក់ចំណេញចំនួន ៩៤.៣២ ពាន់លានដុល្លារ។ តម្លៃទីផ្សាររបស់ Aramco មានតម្លៃប្រមាណ ២ ០៥៥ ២២ ពាន់លានដុល្លារ នៅពីក្រោយ Apple និង Microsoft ។
ទន្ទឹមនោះដែរ យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា ក្រុមហ៊ុន Exxon, Alphabet, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, China Construction Bank និង Shell បានប្រមូលផ្តុំក្រុមហ៊ុនដែលរកបានប្រាក់ចំណេញច្រើនជាងគេបំផុតនៅលើពិភពលោកដូចគ្នាផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្ត ២ ប្រភេទ មានអ្នកប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


