ព័ត៌មានអន្ដរជាតិ
នាយកប្រតិបត្តិ Apple លក់ភាគហ៊ុនបានជាង ៤១ លានដុល្លារ
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ៤១ លានដុល្លារបន្ទាប់ពីការបង់ពន្ធ ដែលជាការលក់ដ៏ធំបំផុតរបស់លោកក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះក្នុងកម្រិតមួយនាពេលថ្មីៗនេះ ។

បើយោងតាមគណៈកម្មការមូលបត្រអាមេរិកបានឲ្យដឹងថា លោក Tim Cook បានលក់ភាគហ៊ុនប្រហែល ២៤១,០០០ ហ៊ុន ក្នុងចំណោមភាគហ៊ុនប្រហែល ២៧០,០០០ ផ្សេងទៀត ។ ប៉ុន្តែលោកនៅតែមានភាគហ៊ុនប្រហែល ៣.២៨ លានផ្សេងទៀត នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ដែលលោកធ្លាប់ធ្វើការអស់រយៈពេលជាង ២ ទសវត្សរ៍ ។
ទន្ទឹមនោះ ការលក់ភាគហ៊ុននេះកើតមានឡើង បន្ទាប់ពីលោកបានកាត់បន្ថយប្រាក់ខែប្រហែល ៤០ ភាគរយមកត្រឹម ៤៩ លានដុល្លារនៅឆ្នាំ ២០២៣ ។

ដោយឡែក នាយកប្រតិបត្តិ Apple ផ្សេងទៀតក៏បានបង្ហាញពីការលក់ភាគហ៊ុនផងដែរ រួមទាំងអនុប្រធានជាន់ខ្ពស់លោកស្រី Deirdre O’Brien និងលោកស្រី Katherine Adams ដែលបានលក់ភាគហ៊ុនចំនួន ១១.៣ លានដុល្លារក្នុងម្នាក់ៗ ។
គួរបញ្ជាក់ថា ការលក់ភាគហ៊ុនចុងក្រោយរបស់លោក Tim Cook គឺនៅក្នុងខែសីហា ឆ្នាំ ២០២១ នៅពេលដែលលោកបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple ជាង ៧៥០ លានដុល្លារ បន្ទាប់ពីធ្វើជានាយកប្រតិបត្តិបានមួយទសវត្សរ៍ ហើយបន្ទាប់ពីបង់ពន្ធរួច លោកចំណេញបាន ៣៥៥ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


