ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលលើពិធីបុណ្យសពនៅអ៊ុយក្រែន សម្លាប់មនុស្ស ៥១នាក់
អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើភូមិ Hroza នៃស្រុក Kupyansk ភាគអាគ្នេយ៍ទីក្រុង Kharkov បានសម្លាប់មនុស្សយ៉ាងតិច៥១នាក់ រួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផងដែរ។

មីស៊ីលមួយគ្រាប់បានវាយប្រហារនៅម៉ោង ១៥និង១៥នាទី (ម៉ោងនៅអ៊ុយក្រែន) ខណៈអ្នកភូមិ កំពុងចូលរួមពិធីបុណ្យសព។
ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ ពោលគឺមានតែជនស៊ីវិលប៉ុណ្ណោះ។
ទន្ទឹមនោះ ប្រមុខតំបន់ Kharkiv លោក Oleh Synyehubov បានហៅការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មបង្ហូរឈាមបំផុតមួយរបស់តំបន់។ លោកបញ្ជាក់ថា មនុស្សរាល់គ្នាដែលបាត់បង់ជីវិតគឺជាអ្នកភូមិ ហើយការវាយប្រហារថ្ងៃនេះ បានសម្លាប់អ្នកភូមិនោះអស់២០%។

គួរបញ្ជាក់ថា ស្រុក Kupyansk គឺជាសមរភូមិជួរមុខ នៃការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀរ ពូទីន បើកការលុកលុយទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំមុន។
វាជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ី នៅពេលចាប់ផ្តើមសង្គ្រាម ប៉ុន្តែទីក្រុងកៀវ បានដណ្តើមយកវាមកវិញនៅខែកញ្ញាឆ្នាំ២០២២ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាច្រើនខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រភពមួយទម្លាយថា អាមេរិក បានបញ្ជូនអាវុធរឹបអូសពីអ៊ីរ៉ង់ ទៅឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


