Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយសារភាពបន្ថែមទៀតរបស់ក្មេងប្រុសដែលបាញ់ប្រហារសម្លាប់មនុស្សនៅផ្សារទំនើបក្រុង បាងកក

បានផុស

នៅ

ជនសង្ស័យដែលបើកការបាញ់ប្រហារសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់រងរបួសក្នុងផ្សារទំនើប Siam Paragon កណ្ដាលទីក្រុងបាងកកកាលពីដើមសប្ដាហ៍នេះ បានចេញការសារភាពជាបន្តបន្ទាប់ទាំងនៅមុន និងក្រោយកើតហេតុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យបានសារភាពថា រូបគេបានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ ១៩១ ដើម្បីប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនទៅកាន់ប៉ូលិស ជាពិសេសបានអះអាងថា រូបគេជាជនដៃដល់ ហើយថែមទាំងប្រាប់ប៉ូលិសទៀតថា រូបគេស្ថិតនៅក្នុងហាងគ្រឿងសង្ហារឹមមួយកន្លែងនៅជាន់ទី ៣ នៃផ្សារទំនើបនោះ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក Panop Vorathanatchakul មេបញ្ជាការ​កង​ល្បាត និង​ប្រតិបត្តិការ​ពិសេសដែលប្រចាំនៅ​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​សង្គ្រោះ​បន្ទាន់ ១៩១ បានឲ្យដឹងថា ខ្មាន់កាំភ្លើងថែមទាំងបានបញ្ជាក់ប្រាប់ទៀត រូបគេពាក់អាវពណ៌ខ្មៅ ខោជើងវែង និងពាក់មួក ហើយមានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ ។

លោក Panop សង្កត់ធ្ងន់ថា សារសំឡេងពីក្មេងប្រុសនោះ ត្រូវបានបញ្ជូនបន្តតាមរយៈវិទ្យុទំនាក់ទំនងទៅកាន់ប៉ូលិសមូលដ្ឋាន ខណៈអ្នកឆ្លងឆ្លើយក៏បាននិយាយណែនាំឲ្យជនសង្ស័យដែលបើកការបាញ់សម្លាប់មនុស្សនោះ ឲ្យដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យប៉ូលិសផងដែរ ។

លោកមេបញ្ជាការក៏លើកឡើងផងដែរថា លោកបានតាមដានស្ថានការណ៍នេះយ៉ាងដិតដល់តាមរយៈការភ្ជាប់បណ្ដាញទូរសព្ទមួយទៀត ហើយស្ដាប់សារសំឡេងនោះបណ្ដើរទាក់ទងជាមួយមន្ត្រីប៉ូលិសមូលដ្ឋានបណ្ដើរ ហើយលោកតែងតែផ្តល់ការណែនាំឲ្យខ្មាន់កាំភ្លើងចុះចាញ់ផងដែរ ។

គួរបញ្ជាក់ថា ក្រោយកើតហេតុហើយ ប៉ូលិសថៃក៏បានបើកប្រតិបត្តិការឆែកឆេរផ្ទះរបស់ក្មេងប្រុសដែលជាខ្មាន់កាំភ្លើងនោះផងដែរ ហើយបានរកឃើញវត្ថុតាងមួយចំនួនដូចជា កាំភ្លើង ក៏ដូចជាទាំងគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រជាដើម ខណៈក្មេងប្រុសវ័យ ១៤ ឆ្នាំរូបនេះក៏ប្រឈមនឹងការចោទប្រកាន់ចំនួន ៥ ករណីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ១ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម