ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ចាប់ក្មេងស្រីពិការដើរមិនរួច និយាយមិនកើតជាចំណាប់ខ្មាំង
ក្រុមភេរវករហាម៉ាស់ បានចាប់ជំរិតក្មេងស្រីមានពិការភាពអាយុ១៧ឆ្នាំម្នាក់ដែលមិនអាចដើររួច ឬនិយាយបានផង ហើយនាងពឹងផ្អែកលើគ្រួសារចិញ្ចឹមតាមបំពង់ធ្វើជាចំណាប់ខ្មាំង។
ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលមិនអាចដើរ ឬនិយាយបាន ហើយពឹងផ្អែកលើការចិញ្ចឹមតាមបំពង់ដោយគ្រួសាររបស់នាងត្រូវបានក្រុមភេរវករហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងពិធីប្រគំតន្ត្រីមួយជាកន្លែងពួកគេបានបាញ់សម្លាប់មនុស្សជាង ២៦០នាក់។

កុមារី Rut Perez ដែលមានជំងឺសាច់ដុំ និងឪពុករបស់នាងឈ្មោះ Eric បានបាត់ខ្លួនដែរ បន្ទាប់ពីការប្រគំតន្ត្រី Supernova ត្រូវបានវាយប្រហារដោយសកម្មប្រយុទ្ធហាម៉ាស់ដែលបានបើកការវាយលុកដ៏ហឹង្សាក្នុងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។
នារីឈ្មោះ Yamit ជាបងស្រីរបស់នាងបានធ្វើការអំពាវនាវតាមបណ្តាញទំនាក់ទំនងសង្គមជាបន្ទាន់ដើម្បីឲ្យផ្តល់ដំណឹង ប្រសិនបើមាននរណាម្នាក់បានឃើញប្អូនស្រីរបស់នាង បន្ទាប់ពីនាងបានចាកចេញពីការប្រគំតន្ត្រីជាមួយមិត្តភក្តិ។
ចាប់តាំងពីពេលនោះមក នាងបានអង្វរដល់ក្រុមហាម៉ាស់ឲ្យអនុញ្ញាតឲ្យឪពុករបស់នាងមើលថែប្អូនស្រី Rut ប្រសិនបើទាំងឪពុក និងប្អូនស្រីមានជីវិតរស់នៅ។

នាង Yamit អាយុ២០ឆ្នាំ និងម្តាយឈ្មោះ Elinor ដែលប្រើរទេះរុញស្ថិតក្នុងចំណោមក្រុមគ្រួសាររាប់រយនាក់ដែលបានជូបជុំគ្នានៅ Tel Aviv រៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងឲ្យចំណាប់ខ្មាំង១៥០ត្រឡប់ទៅផ្ទះវិញដែលក្រុមហាម៉ាស់បានចាប់ក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍មុន។
ថ្លែងទៅកាន់កាសែត The Times នាង Yamit បាននិយាយថា ៖«ខ្ញុំកំពុងអង្វរដល់ក្រុមហាម៉ាស់ ឲ្យឪពុករបស់ខ្ញុំមើលថែប្អូនស្រីខ្ញុំ។ គាត់គឺជាមនុស្សតែម្នាក់គត់ដែលដឹងពីអ្វីដែលប្អូនស្រីរបស់ខ្ញុំត្រូវការ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


