ព័ត៌មានអន្ដរជាតិ
ទីបំផុត ក្រុមហាម៉ាស់ បញ្ចេញវីដេអូដំបូង បង្ហាញពីស្ថានភាពចំណាប់ខ្មាំង
នៅទីបំផុតសម្ព័ន្ធចលនាហាម៉ាស់គឺកងពលតូច al-Qassam បានបញ្ចេញវីដេអូមួយ បង្ហាញពីចំណាប់ខ្មាំងម្នាក់ ដែលក្រុមនេះ ចាប់ទៅពីអ៊ីស្រាអែល ហើយកំពុងឃុំខ្លួននៅតំបន់ហ្គាហ្សា។

នេះគឺជាវីដេអូចំណាប់ខ្មាំងទី១ ដែលត្រូវបានបញ្ចេញដោយចលនាហាម៉ាស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ វាយប្រហារប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។ អ៊ីស្រាអែលនិយាយថា មនុស្សចំនួន១៩៩នាក់ កំពុងត្រូវបានឃុំឃាំងនៅហ្គាហ្សា។
ក្នុងវីដេអូនោះ នារីម្នាក់និយាយថា នាងឈ្មោះ Maya Shem អាយុ២១ឆ្នាំ មកពីទីប្រជុំជន Shoham ក្នុងប្រទេសអ៊ីស្រាអែល។ នាងនិយាយថា នាងត្រូវក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅឯពិធីជប់លៀងមួយក្នុងប្រទេសអ៊ីស្រាអែល ហើយបានអង្វរករសុំឲ្យជួយរំដោះនាង។

ក្នុងវីដេអូនោះ ក៏មានបង្ហាញទាំងវីដេអូស្ត្រីដដែលនេះ ទទួលការព្យាបាលរបួសដៃផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍មួយ, កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា Maya ពិតជាត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់មែន ហើយនិយាយថា ពួកគេកំពុងទាក់ទងជាមួយគ្រួសាររបស់នាង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


