ព័ត៌មានអន្ដរជាតិ
លោក បៃដិន នឹងធ្វើទស្សនកិច្ចអ៊ីស្រាអែល ចំពេលមានសង្គ្រាមជាមួយក្រុមហាម៉ាស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឲ្យទៅប្រទេសរបស់លោកក្នុងសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចសាមគ្គីភាព ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីដើមខែនេះ ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន ១៤០០ នាក់ និងបង្កជាសង្គ្រាម ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken ហើយបើតាមការបញ្ជាក់ពីលោក Netanyahu បានឲ្យដឹងថា លោកបាននិយាយទូរស័ព្ទ ៥ លើករួចមកហើយ ជាមួយលោក បៃដិន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលរួចទៅហើយ ដើម្បីបង្ហាញការគាំទ្រដោយផ្ទាល់ចំពោះបុព្វហេតុអ៊ីស្រាអែល។
កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់មេដឹកនាំអ៊ីស្រាអែលថា “អាមេរិកនៅទីនេះ ហើយយើងមិនទៅណាទេ អាមេរិករង់ចាំជួយអ៊ីស្រាអែល ជានិច្ច”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


