Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញប្រាប់មូលហេតុបណ្ដាលឲ្យទឹកសមុទ្រនៅ វៀតណាម ចេញ ២ ពណ៌ផ្សេងគ្នា

បានផុស

នៅ

ទឹកសមុទ្រនៅតំបន់មួយក្នុងស្រុក Cam Xuyen ភាគកណ្តាលខេត្ត Ha Tinh នៃប្រទេសវៀតណាម បានបំបែកជាពីរពណ៌ខុសៗគ្នា ហើយអ្នកជំនាញលើកឡើងថា មកពីភ្លៀងធ្លាក់ខ្លាំងពេក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រកសមុទ្រដែលលាតសន្ធឹងចម្ងាយជាង ៣ គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល ៧០០ ម៉ែត្រពីច្រាំងតំបន់ស្ពាន Cua Nhuong ចេញពណ៌លឿង មានពពុះពណ៌សនៅលើផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី១៨ ខែតុលា ។

អ្នក​ស្រុក​​និយាយ​ថា ការ​បំបែក​ពណ៌​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​អង្គារ ទី១៧ ខែតុលាមកម្ល៉េះ ហើយ​កាន់​តែ​ច្បាស់ឡើងៗ ​នៅ​ថ្ងៃ​ពុធ ទី១៨ ខែតុលា ខណៈមនុស្ស​ជាច្រើនបាន​ថត​រូប​នៃ​បាតុភូត​ចម្លែកនោះ ដើម្បី​បង្ហោះ​វា​លើ​បណ្ដាញ​សង្គម ។

ពាក់ព័ន្ធនឹងបាតុភូតខាងលើ លោក Nguyen Nhu Hung ប្រធានឃុំ Cam Linh បាននិយាយថា “​វា​ជា​បាតុភូត​ធម្មជាតិ ហើយ​មិន​មែន​ជា​ការ​បំពុល​បរិស្ថានអ្វីនោះ​ទេ” ។

គួរបញ្ជាក់ថា ដោយសារឥទ្ធិពលនៃខ្យល់ត្រជាក់ ខ្យល់បក់ក្នុងរយៈកម្ពស់ខ្ពស់ និងលំនាំអាកាសធាតុផ្សេងទៀត នាំឲ្យប្រទេសវៀតណាមភាគកណ្តាលមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី ១០ ខែតុលា មកម្ល៉េះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ អភិបាលខេត្តកែបរំពឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះនឹងមានការទាក់ទាញ និងអធិក​អធមជាងឆ្នាំមុនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម