ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែក៏ដោយសារ អ៊ីស្រាអែល ជាអ្នកបង្កហេតុមុន
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយកាលពីថ្ងៃចន្ទថា វាពិតជាមិនសមហេតុផលនោះទេដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បើកការវាយល្មក់កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ប៉ុន្តែក៏ដោយសារតែអ៊ីស្រាអែលជាអ្នកបង្កហេតុមុនផងដែរ ។

លោក Polyansky បាននិយាយនៅក្នុងសន្និសីទតាមរយៈវីដេអូមួយថា “យើងថ្កោលទោសដោយគ្មានលក្ខខណ្ឌទឡើក្រុមហាម៉ាស់ចំពោះអ្វីដែលបានធ្វើឡើងប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែវាក៏មិនអាចគ្មានហេតុផលសម្រាប់រឿងនេះនោះដែរ” ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើក្រុមហាម៉ាស់ត្រូវតែមានភាពអត់ធ្មត់ ដូចគ្នាទៅនឹងការថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកលើសង្កាត់លំនៅឋានសម្លាប់ជនស៊ីវិលមិនរើសមុខរបស់អ៊ីស្រាអែល ដូច្នេះយើងមិនលម្អៀងទៅម្ខាងៗនោះទេ យើងត្រូវតែមានតុល្យភាព” ។

លោក Polyansky បាននិយាយថា “យើងមិនអាចបិទភ្នែកចំពោះអ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ានោះទេ យើងត្រូវតែមានស្មោះត្រង់ជាដាច់ខាត ។ បើមិនដូច្នេះទេ គ្មានអ្នកណាអាចពឹងផ្អែកលើតួនាទីរបស់ UNSC នៅក្នុងដំណោះស្រាយនាពេលអនាគតបាននោះទេ” ។
អ្នកការទូតរូបនេះបញ្ជាក់ថា ការផ្ទុះអំពើហិង្សានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ គឺបណ្ដាលមកពីភាពគ្មានច្បាប់ទម្លាប់ជាច្រើនឆ្នាំមកនេះ ជាពិសេសគឺការបន្តសកម្មភាពខុសច្បាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន ហើយការបង្កហេតុនេះ គឺមិនសមទាល់តែសោះ ដូច្នេះយើងមិនគាំទ្រពាក្យសម្ដីដាក់បន្ទុកដូចដៃគូជាច្រើនរបស់យើងផ្សេងទៀតនៅលើឆាកអន្តរជាតិនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ថាជា “អំពើឃោរឃៅមិនធ្លាប់មានពីមុនមក” ប៉ុន្តែលោកបានប្រកែកថា អ៊ីស្រាអែលក៏មិនគួរមានប្រតិកម្មខ្លាំងក្លាបែបនេះនោះទេ ជាពិសេសត្រូវគិតពីជីវិតជនស៊ីវិលប្រហែល ២ លាននាក់នៅក្នុងទឹកដីនោះ ។ លោកបានបន្ថែមថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសន្តិភាពអាចកើតឡើងបានតែជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីរ៉ង៉ ថា អាមេរិក ផ្ញើសារចំនួន ២ មកប្រទេសខ្លួន និយាយរឿងសង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


